
ឯកឧត្តម ស្រ៊ុន ស្រ៊ន់ ដឹកនាំកិច្ចប្រជុំពិភាក្សាលើការកៀរគរធនធានរ៉ែ ដើម្បីជួសជុល និងថែទាំផ្លូវលេខ ១៣០ (១២៧) ក្នុងស្រុកគងពិសី និងផ្លូវលេខ ១៤៥ ក្នុងស្រុកបសេដ្ឋ
(កំពង់ស្ពឺ)៖ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ស្រ៊ុន ស្រ៊ន់ អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការកៀរគរធនធានរ៉ែ សម្រាប់យកមកប្រើប្រាស់ក្នុងសកម្មភាពជួសជុល និងថែទាំខ្សែផ្លូវលេខ ១៣០ (១២៧) ស្ថិតក្នុងភូមិសាស្ត្រស្រុកគងពិសី និងផ្លូវលេខ ១៤៥ ស្ថិតក្នុងភូមិសាស្ត្រស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។










