ក្រុមប្រតិបត្តិសាខា និងអនុសាខាក្រុងឧដ្ដុងម៉ែជ័យ និងក្រុមការងារកាកបាទក្រហមឃុំ បានចុះសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ ចំនួន ១៦ គ្រួសារ

ក្រុមប្រតិបត្តិសាខា និងអនុសាខាក្រុងឧដ្ដុងម៉ែជ័យ និងក្រុមការងារកាកបាទក្រហមឃុំ បានចុះសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ ចំនួន ១៦ គ្រួសារ

សាខា កក្រក ខេត្តកំពង់ស្ពឺ÷ ព្រឹកថ្ងៃទី ១៥ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម កៅ សុវណ្ណារិទ្ធ អភិបាលរងនៃគណ:អភិបាលខេត្តកំពង់ស្ពឺ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធាគណៈកម្មាធិការសាខា រួមទាំងក្រុមប្រតិបត្តិសាខា និងអនុសាខាក្រុងឧដ្ដុងម៉ែជ័យ និងក្រុមការងារកាកបាទក្រហមឃុំ បានចុះសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ ចំនួន ១៦ គ្រួសារ ដែលស្ថិតនៅក្នុងភូមិក្រាំងពន្លៃ សង្កាត់វាំងចាស់ ក្រុងឧដ្ដុងម៉ែជ័យ នៃខេត្តកំពង់ស្ពឺ ។

ព័ត៌មានពាក់ព័ន្ធ

ឯកឧត្តម ឈួរ សុបញ្ញា បានអញ្ជើញ ចុះសួរសុខទុក្ខព្រះសង្ឃនិងពុទ្ធបរិស័ទរងផលប៉ះពាល់ដោយទឹកជំនន់នៅវត្តកំពង់សៀម
Natural disaster
ឯកឧត្តម ឈួរ សុបញ្ញា បានអញ្ជើញ ចុះសួរសុខទុក្ខព្រះសង្ឃនិងពុទ្ធបរិស័ទរងផលប៉ះពាល់ដោយទឹកជំនន់នៅវត្តកំពង់សៀម
ខេត្តកំពង់ចាម៖ នៅយប់ថ្ងៃពុធ ១១រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឈួរ សុបញ្ញា បានអញ្ជើញចុះថ្វាយបង្គំ និងសួរសុខទុក្ខព្រះសង្ឃ ព្រមទាំងពុទ្ធបរិស័ទនៅវត្តកំពង់សៀម ស្ថិតនៅភូមិថ្មី ឃុំសំរោង ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់។
Kampong speu provincial dept. of information
Kampong speu provincial dept. of information
អានបន្ត
ឥទ្ធិពលនៃបាតុភូតអែលនីញ៉ូ(El Niño)បានកំពុងបង្កជាផលប៉ះពាល់ដល់ផលិតកម្មដំណាំស្រូវរដូវវស្សានៅក្នុងឃុំ សង្កាត់ មួយចំនួន ក្នុងខេត្តកំពង់ស្ពឺ
Natural disaster
ឥទ្ធិពលនៃបាតុភូតអែលនីញ៉ូ(El Niño)បានកំពុងបង្កជាផលប៉ះពាល់ដល់ផលិតកម្មដំណាំស្រូវរដូវវស្សានៅក្នុងឃុំ សង្កាត់ មួយចំនួន ក្នុងខេត្តកំពង់ស្ពឺ
ថ្ងៃពុធ ៦កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ មន្រ្តីជំនាញនៃការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្មចំនួន ៣នាក់/ស្រី ២នាក់ ដឹកនាំដោយលោក សឿន សាន់ដា អនុប្រធានការិយាល័យ និងដោយមានកិច្ចសហការជាមួយមន្ត្រីកសិកម្មឃុំ បានចុះពិនិត្យ ស្ថានភាពនៃផលប៉ះពាល់ដោយគ្រោះរាំងស្ងួត លើដំណាំស្រូវរដូវវស្សា ស្ថិតនៅភូមិសាស្ត្រ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
Kampong speu provincial dept. of information
Kampong speu provincial dept. of information
អានបន្ត
មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ អន្តរាគមន៍បូមទឹកសង្គ្រោះស្រូវកូនរដូវប្រាំង និងដំណាំរួមផ្សំ បានប្រមាណ ៧៥ហិកតា លើផ្ទៃដី ១៤៧ហិកតា
Natural disaster
មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ អន្តរាគមន៍បូមទឹកសង្គ្រោះស្រូវកូនរដូវប្រាំង និងដំណាំរួមផ្សំ បានប្រមាណ ៧៥ហិកតា លើផ្ទៃដី ១៤៧ហិកតា
កំពង់ស្ពឺ៖ មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ បានបន្តអន្តរាគមន៍បូមទឹកពីស្ថានីយ៍បូមទឹកទំនប់រលាំងជ្រៃ បញ្ជូនតាមប្រព័ន្ធប្រឡាយ ដើម្បីសង្គ្រោះស្រូវកូនរដូវប្រាំង និងដំណាំរួមផ្សំរបស់ប្រជាកសិករ នៅភូមិថ្មី សង្កាត់កណ្តោលដំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ យោងតាមប្រសាសន៍របស់លោក ញ៉ាញ់ ជាប ហ៊ង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារបានអន្តរាគមន៍សង្គ្រោះស្រូវកូនរដូវប្រាំង និងដំណាំរួមផ្សំបានប្រមាណ ៧៥ហិកតា ក្នុងចំណោមផ្ទៃដីសរុប ១៤៧ហិកតា ដោយប្រើម៉ូទ័របូមទឹកប្រើចរន្តអគ្គិសនីចំនួន ២គ្រឿង នៅស្ថានីយ៍បូមទឹកភូមិថ្មី (អតីតទីតាំងស្ថានីយ៍បូមទឹក ទី៣ សម្តេច សាយ ឈុំ) រួមជាមួយម៉ាស៊ីនបូមទឹកចល័ត ដើម្បីផ្គត់ផ្គង់ទឹកសម្រាប់ការស្រោចស្រព និងកាត់បន្ថយផលប៉ះពាល់ដល់ដំណាំរបស់ប្រជាកសិករ។
Kampong speu provincial dept. of information
Kampong speu provincial dept. of information
អានបន្ត
សេចក្តីជូនដំណឹង ស្តីពីស្ថានភាពព្យុះទី១១ ឈ្មោះ ហៃសិន
Natural disaster
សេចក្តីជូនដំណឹង ស្តីពីស្ថានភាពព្យុះទី១១ ឈ្មោះ ហៃសិន
កំពង់ស្ពឺ÷ សម្ពាធទាបដែលកើតមាននៅលើមហាសមុទ្រប៉ាស៊ីហ្វិកខាងលិចបានវិវត្តទៅជាព្យុះទី១១ ឈ្មោះ ហៃសិន (Haishen) T2611 ហើយមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតីដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រ អាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។ ព្រះរាជាណាចក្រ កម្ពុជាពុំស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះ ហៃសិន នេះទេ។ ចំណែកព្យុះទី៩ ឈ្មោះ បាវី (Bavi) នឹងរលាយបាត់ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខ រីឯព្យុះទី១១ ឈ្មោះ ហៃសិន នេះ នឹងបន្តមានឥទ្ធិពលរហូតដល់ថ្ងៃ ទី១៧ ខែកក្កដា ឆ្នាំ២០២៦។
Kampong speu provincial dept. of information
Kampong speu provincial dept. of information
អានបន្ត
ការត្រៀមបង្ការ ទប់ស្កាត់គ្រោះថ្នាក់ជាយថាហេតុចំពោះភ្ញៀវទេសចរណ៍ និងបងប្អូនប្រជាពលរដ្ឋ ដែលមានបំណងធ្វើដំណើរកំសាន្តទៅលើតំបន់ ទេសចរណ៍ខ្នងផ្សារ ស្ថិតនៅឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ
Natural disaster
ការត្រៀមបង្ការ ទប់ស្កាត់គ្រោះថ្នាក់ជាយថាហេតុចំពោះភ្ញៀវទេសចរណ៍ និងបងប្អូនប្រជាពលរដ្ឋ ដែលមានបំណងធ្វើដំណើរកំសាន្តទៅលើតំបន់ ទេសចរណ៍ខ្នងផ្សារ ស្ថិតនៅឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ
រដ្ឋបាលខេត្តកំពង់ស្ពឺ មានកិត្តិយសសូមគោរពជម្រាបជូនដល់បងប្អូនសាធារណជន ឱ្យបាន ជ្រាបថា កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ មានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់បណ្តាល ឱ្យមានទឹកហូរធ្លាក់ពីលើតំបន់ភ្នំយ៉ាងគំហុក ដែលធ្វើឱ្យមានការលំបាកដល់បងប្អូនភ្ញៀវទេសចរណ៍ឡើង និងចុះពីលើតំបន់ទេសចរណ៍ខ្នងផ្សារ ជាក់ស្តែងបច្ចុប្បន្នអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ បានជួយសម្របសម្រួល ជូនភ្ញៀវទេសចរណ៍បានចុះមកដល់ខាងក្រោមវិញ ប្រកបដោយសុវត្ថិភាព។
Kampong speu provincial dept. of information
Kampong speu provincial dept. of information
អានបន្ត
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីភាពផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់១៨២គ្រួសារនៅកំពង់ស្ពឺ
Natural disaster
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីភាពផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់១៨២គ្រួសារនៅកំពង់ស្ពឺ
AKP កំពង់ស្ពឺ៖ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦---ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ស្ពឺបានដឹកនាំក្រុមការងារនិងអាជ្ញាធរខេត្តចុះជួបសំណេះសំណាលនិងសួរសុខទុក្ខប្រជាពលរដ្ឋចំនួន១៨២គ្រួសារនៅក្នុងឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺដែលរងគ្រោះដោយឧបទ្ទវហេតុខ្យល់កន្ត្រាក់។
Kampong speu provincial dept. of information
Kampong speu provincial dept. of information
អានបន្ត

ព័ត៌មានថ្មីៗ

នារីម្នាក់ដែលប្រើពាក្យសម្តីអសុរោះ និងជេរប្រមាថលើវីរកងទ័ពតាមបណ្ដាញសង្គម Bigo Live ត្រូវសមត្ថកិច្ចកំពង់ស្ពឺឃាត់ខ្លួនបានហេីយ.,,
Social security

នារីម្នាក់ដែលប្រើពាក្យសម្តីអសុរោះ និងជេរប្រមាថលើវីរកងទ័ពតាមបណ្ដាញសង្គម Bigo Live ត្រូវសមត្ថកិច្ចកំពង់ស្ពឺឃាត់ខ្លួនបានហេីយ.,,

(កំពង់ស្ពឺ)៖ ដោយអនុវត្ដតាមបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលណែនាំពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ លោកឧត្ដមសេនីយ៍ត្រី ញ៉ែម សៅ ស្នងការរង ទទួលផែនការងារសន្ដិសុខ បានដឹកនាំបញ្ជាអោយកំលាំងនគរបាលការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ចុះសហការជាមួយកំលាំងអធិការដ្ឋាននគរបាលស្រុកសំរោងទង និងមូលដ្ឋានកំលាំងទុកចិត្ដធ្វេីការស្រាវជ្រាវលេីមុខសញ្ញានារីដែលបានធ្វើសកម្មភាពជេរប្រទេចប្រមាថលេីវីរៈកងទ័ពកម្ពុជា ដោយពាក្យសម្ដីអសុរសមិនសមរម្យ។

Kampong speu provincial dept. of information
Kampong speu provincial dept. of information
អានបន្ត
កិច្ចប្រជុំលើកទី២ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) រវាងកម្ពុជា និងថៃ
Social security

កិច្ចប្រជុំលើកទី២ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) រវាងកម្ពុជា និងថៃ

នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាភ្នាក់ងារតំណាងកម្ពុជា អញ្ជើញដឹកនាំគណ:ប្រតិភូក្រុមអ្នកច្បាប់ ចូលរួមកិច្ចប្រជុំលើកទី២ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) រវាងកម្ពុជា និងថៃ នៅវិមានសន្តិភាពរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅទីក្រុងឡាអេ ប្រទេសហូឡង់។

Kampong speu provincial dept. of information
Kampong speu provincial dept. of information
អានបន្ត
ក្រុមក្មេងទំនើង០៣នាក់ បានធ្វើសកម្មភាពបង្ហោះម៉ូតូតាមផ្លូវសាធារណៈយ៉ាងអនាធិបតេយ្យក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការបង្រ្កាបនិងឃាត់ខ្លួនបានជាបន្តបន្ទាប់យកមកអប់រំណែនាំនិងដកហូតយកម៉ូតូមករក្សាទុករយៈពេល០៣ខែ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ...

កំពង់ស្ពឺ៖ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់និងមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការបង្ក្រាបនិងឃាត់ខ្លួនក្រុមក្មេងទំនើងដែលតែងតែធ្វើសកម្មភាពបង្ហោះម៉ូតូតាមទីសាធារណៈដែលជាហេតុបង្កអោយមានភ័យខ្លាចដល់ប្រជាពលរដ្ឋរស់នៅជុំវិញ បង្កភាពអណាធិបតេយ្យ ខូចសណ្តាប់ធ្នាប់សង្គម ជាបន្តបន្ទាប់យកមកអប់រំណែនាំនិងដកហូតយកម៉ូតូមករក្សាទុករយៈពេល០៣ខែ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺជាបន្តបន្ទាប់នាពេលកន្លងមក។

Kampong speu provincial dept. of information
Kampong speu provincial dept. of information
អានបន្ត
ឯកឧត្ដម ឈួរ សុបញ្ញា អញ្ជើញនាំយកសាររំលែកទុក្ខ ជូនគ្រួសារសពលោក សាយ ស៊ីម នៅក្រុងច្បារមន
Social security

ឯកឧត្ដម ឈួរ សុបញ្ញា អញ្ជើញនាំយកសាររំលែកទុក្ខ ជូនគ្រួសារសពលោក សាយ ស៊ីម នៅក្រុងច្បារមន

ខេត្តកំពង់ស្ពឺ៖ នារសៀលថ្ងៃពុធ ៣កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ ឯកឧត្ដម ឈួរ សុបញ្ញា រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា បានដឹកនាំក្រុមការងារចុះផ្ទាល់ដើម្បីនាំយកសាររំលែកទុក្ខយ៉ាងក្រៀមក្រំ និងការចូលរួមរំលែកទុក្ខពីឯកឧត្តមប្រធាន ជូនចំពោះគ្រួសារសព លោក សាយ ស៊ីម ដែលបានទទួលមរណភាពកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅ ស្ថិតនៅសង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

Kampong speu provincial dept. of information
Kampong speu provincial dept. of information
អានបន្ត