
ចុះសម្របសម្រួលចរាចរណ៍ក្នុងថៃ្ងបុណ្យភ្ជុំបិណ្ឌនិងថៃ្ងក្រោយបុណ្យភ្ជុំបិណ្ឌនៅពេលបងប្អូនប្រជាពលរដ្ឋ វិលត្រឡប់ពីស្រុកកំណេីតមកកន្លែងបម្រេីការងារវិញ
(កំពង់ស្ពឺ)៖ ថ្ងៃអាទិត្យ ១៥រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ អនុវត្ដតាមបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់របស់លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងការណែនាំពីលោកឧត្ដមសេនីយ៍ត្រី តាប់ លន ស្នងការរង ទទួលផែនការងារសណ្ដាប់ធ្នាប់ កងកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក កំលាំងសណ្ដាប់ធ្នាប់ចរាចរណ៍អធិការដ្ឋាននគរបាលក្រុង.ស្រុក បានចុះសម្របសម្រួលចរាចរណ៍ក្នុងថៃ្ងបុណ្យភ្ជុំបិណ្ឌនិងថៃ្ងក្រោយបុណ្យភ្ជុំបិណ្ឌនៅពេលបងប្អូនប្រជាពលរដ្ឋ វិលត្រឡប់ពីស្រុកកំណេីតមកកន្លែងបម្រេីការងារវិញនិងការចូលទៅកាន់រាជធានីភ្នំពេញ ។










