
ពិធីបុណ្យកាន់បិណ្ឌយុវជន យុវនារី នៅវត្តឧត្តមមុនីរតនារាម ហៅវត្តស្រះធុល
កំពង់ស្ពឺ÷ នៅព្រឹកថ្ងៃសៅរ៍ ១៤ រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុក ហឿនពិសី អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកសាមគ្គីមុនីជ័យ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំយុទ្ធសាមគ្គី រួមជាមួយលោក វ៉ាន់ លីដា ប្រធានរដ្ឋបាលស្រុក តំណាងឱ្យលោក មួង ធី អភិបាលនៃគណៈអភិបាលស្រុកសាមគ្គីមុនីជ័យ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុង ពិធីបុណ្យកាន់បិណ្ឌយុវជន យុវនារី នៅវត្តឧត្តមមុនីរតនារាម ហៅវត្តស្រះធុល។









