
រដ្ឋបាលខេត្តកំពង់ស្ពឺ នាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ហ៊ុន ម៉ានី ចែកជូនគ្រួសារវីរភាពកងទ័ពជួរមុខនៅឃុំកាហែង និងប្រគេនទាយ្យទានវត្តរលាំងឈូក
កំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦ លោក កៅ សុណ្ណារឹទ្ធ អភិបាលរងខេត្ត និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំកាហែង បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល និងនាំយកអំណោយដ៏ថ្លៃថ្លាទៅចែកជូនគ្រួសារវីរៈកងទ័ពដែលកំពុងឈរជើងបំពេញភារកិច្ចការពារជាតិនៅសមរភូមិមុខ ចំនួន ៦៧គ្រួសារ នៅឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។







