
កម្រិតកម្ពស់ទឹកតាមខ្នងទំនប់នានាក្នុងខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ÷ នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦ * បើកទ្វារទឹកទំនប់តាសាល ពីរ ទ្វារ ២=០,៥០ ម៉ែត្រ *បើកទ្វារទឹករលាំងជ្រៃ បី ទ្វារកម្ពស់ ១=២,៥០ ម៉ែត្រ; ២=២,០០ ម៉ែត្រ

កំពង់ស្ពឺ÷ នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦ * បើកទ្វារទឹកទំនប់តាសាល ពីរ ទ្វារ ២=០,៥០ ម៉ែត្រ *បើកទ្វារទឹករលាំងជ្រៃ បី ទ្វារកម្ពស់ ១=២,៥០ ម៉ែត្រ; ២=២,០០ ម៉ែត្រ













កំពង់ស្ពឺ÷ ផ្នែកនិវត្តជន និងអតីតយុទ្ធជន បានចុះសួរសុខទុក្ខលោកជំទាវ អ៊ឹម សាវឿន ទីប្រឹក្សាជាន់ខ្ពស់រដ្ឋសភា និងជាអតីតអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ ដែលកំពុងមានជំងឺ និងសម្រាកនៅគេហដ្ឋាន ស្ថិតក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។


កំពង់ស្ពឺ÷ ស្រុកគងពិសីសូមគោរពជូនរបាយការណ៍សម្រាប់ថ្ងៃព្រហស្បតិ៏ ១២រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦-ឯកឧត្តម ជួន វន រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកគងពិសី តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានគោរពអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលប្រគល់សម្ភារៈ និងថវិការបស់ឯកឧត្តម ហ៊ុន ម៉ានី ជូនដល់គ្រួសារកងទ័ពកំពុងឈរជើងនៅបន្ទាត់ព្រំដែន សរុបចំនួន ២៥៣គ្រួសារ។


នាព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ សៅ សុគន្ធារី រដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយមូលដ្ឋានឃុំអង្គពពេល បានអញ្ជើញដឹកនាំ កិច្ចប្រជុំ បូកសរុបការងារប្រចាំខែ តុលា និងលើកទិសដៅខែបន្ទាប់ ក្រោមអធិបតីភាព លោកជំទាវសៅ សុគន្ធារី និងលោក ម៉ែន ពុំ អនុប្រធាន ក្រុមការងារថ្នាក់ស្រុក ដោយមានអញ្ជើញចូលរួម ឯកឧត្តម វន សុវណ្ណារី អនុប្រធាន លោកជំទាវ យូសុះ អាលីយ៉ា អនុប្រធាន ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន ក្រុមការងារ គណអចិន្រ្តៃយ៍គណបក្សឃុំ និងប្រធាន អនុប្រធាន សាខាបក្សភូមិទាំង១៣។ សមាជិកចូលរួមសរុប៣៥នាក់ ស្រី៦។


(កំពង់ស្ពឺ)៖ ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ព្រមទាំង លោកជំទាវ ម៉េង វ៉ាន់ដានីន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ និងជូនពរជ័យ ដល់មន្ត្រីរាជការ និងបុគ្គលិកនៃរដ្ឋបាលខេត្តកំពង់ស្ពឺ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាបុណ្យប្រពៃណីជាតិខ្មែរដ៏ធំដំ។
