
សម្ពោធពាណិជ្ជកម្ម (យុទ្ធនាការ) ផលិតផលជាតិ #made in cambodia
កំពង់ស្ពឺ÷ យុទ្ធនាការផលិតផលជាតិ Made In Cambodia នៅតាមបណ្ដើររាជធានីខេត្តរៀបចំឡើងដើម្បី(១)ពង្រីកទីផ្សារ ក្នុងស្រុកបង្កើតឱកាសឲ្យអ្នកផលិតនិងសហគ្រាសធុនមីក្រូ តូចនិងមធ្យម ក្នុងស្រុកបានដាក់បង្ហាញនិងលក់ ផលិតផលដោយផ្ទាល់ (២)លើកកម្ពស់មោទនភាពជាតិបណ្តុះទម្លាប់ “ ខ្មែរជួយខ្មែរ” (៣)បង្កើនទំនុកចិត្តលើគុណ ភាពផលិតផលជាតិព្រមទាំងតភ្ជាប់បណ្តាញអាជីវកម្ម និង(៤)បង្កើតជាវេទិកាជួបជុំរវាងផលិតករនិងអ្នកចែកចាយ ក្នុងតំបន់។











