
អភិបាលខេត្តកំពង់ស្ពឺ ដឹកនាំមន្ត្រីក្រោមឱវាទចូលរួមកាន់បិណ្ឌវេនទី៦ នៅវត្តរលាំងកំពូល ស្ថិតនៅភូមិអូរក្រាំងអំបិល ឃុំត្រពាំងគង ស្រុកសំរោងទង
កំពង់ស្ពឺ៖ ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ លោកជំទាវ ម៉េង វ៉ាន់ដានីន និងក្រុមគ្រួសារ ព្រមទាំងឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពងស្ពឺ បានដឹកនាំមន្ត្រីរាជការនៅតាមស្ថាប័ន មន្ទីរ អង្គភាពចំណុះ អាជ្ញាធរស្រុក ចូលរួមកាន់បិណ្ឌវេនទី៦ នៅវត្តរលាំងកំពូល ស្ថិតនៅភូមិអូរក្រាំងអំបិល ឃុំត្រពាំងគង ស្រុកសំរោងទង។









