
កិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍របស់រដ្ឋបាលខេត្តប្រចាំខែកញ្ញា និងលើកទិសដៅខែតុលា ឆ្នាំ២០២៦
ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ រដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍របស់រដ្ឋបាលខេត្តប្រចាំខែកញ្ញា និងលើកទិសដៅការងារសម្រាប់ខែតុលា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម សូ ឃុនវីរក្ស អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីប្រធាន និងអនុប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្ត។








