
សំណេះសំណាលលើកទឹកជាមួយសិស្សានុសិស្ស រស់នៅក្នុងឃុំរលាំងចក ដែលជាបេក្ខជនត្រៀមប្រឡងសញ្ញាបត្រ
កំពង់ស្ពឺ÷ ថ្ងៃចន្ទ ៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ លោក តូច ប៉ូលីវ៉ា ប្រធានក្រុមការងារចុះមូលដ្ឋានឃុំរលាំងចក ស្រុកសំរោងទង បានជួបសំណេះសំណាលលើកទឹកជាមួយសិស្សានុសិស្ស រស់នៅក្នុងឃុំរលាំងចក ដែលជាបេក្ខជនត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិភូមិ(បាក់ឌុប)ចំនួន ៦០នាក់ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ និងនាំយកអាវ ថវិកាឧបត្ថម្ភក្នុងម្នាក់អាវ ១ ថវិកា ៤មុឺនរៀល នៅស្នាក់ការគណបក្សឃុំរលាំងចក ។ ក្នុងឱកាសនោះ លោក ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ និងលោកជំទាវ ខេង សំវ៉ាដា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកសំរោងទង ជូនដល់ក្មួយៗ និងអង្គពិធីផងដែរ ។








