
ឯកឧត្តម និងអាជ្ញាធរស្រុកបាននាំទានព្រះវស្សាប្រគេនដល់ព្រះសង្ឃចំនួន ៣០វត្តក្នុងស្រុកកងពិសី
កំពង់ស្ពឺ÷ ថ្ងៃអង្គារ ៧កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែកក្កដាឆ្នាំ២០២៦ ឯកឧត្តម ជួន វន រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកគងពិសី និងលោកជំទាវ ឯក ផល្លី បាននាំយកសម្ភារៈបរិក្ខាប្រគេនទៀនចំណាំព្រះវស្សាចំនួន ៥វត្ត ក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ក្នុងពិធីនេះមានការអញ្ជើញចូលរួមពីលោក ម៉ែន ពុំ ប្រធានក្រុមប្រឹក្សាស្រុក លោក ហន ពិសិដ្ឋ អភិបាល នៃគណៈអភិបាលស្រុក ថ្នាក់ដឹកនាំស្រុក មន្ត្រីរាជការជុំវិញស្រុក ថ្នាក់ដឹកនាំឃុំ ភូមិ ពាក់ព័ន្ធ ព្រមជាមួយលោកអាចារ្យ លោកយាយ លោកតា និងពុទ្ធបរិស័ទចំណុះជើងវត្ត ដែលធ្វើឡើងចំនួនពីរទីតាំង÷ ស្ថិតនៅវត្តសាលព្រឹក្ស ហៅវត្តត្រាំខ្នារ ឃុំស្នំក្រពើ និងនៅវត្តស្រង់អង្គស្នោរ ឃុំស្រង់ ដោយនិមន្តព្រះសង្ឃចំនួន ៣វត្តបន្ថែម មាន វត្តចំប៉ាចារ៍ ឃុំអង្គពពេល វត្តអង្គរោង ឃុំមហាឫស្សី និងវត្តតេជៈ នៅឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។











