អ្នកដែលចេះដាំ និងថែរក្សាដើមឈើ គឺជាអ្នកដែលកំពុងបណ្តុះ មេត្តា កត្តញ្ញូ និងទំនួលខុសត្រូវ ចំពោះសង្គម និងមនុស្សជំនាន់ក្រោយ

អ្នកដែលចេះដាំ និងថែរក្សាដើមឈើ គឺជាអ្នកដែលកំពុងបណ្តុះ មេត្តា កត្តញ្ញូ និងទំនួលខុសត្រូវ ចំពោះសង្គម និងមនុស្សជំនាន់ក្រោយ

ខេត្តកំពង់ស្ពឺ៖ នារសៀលថ្ងៃអាទិត្យ ៥ កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឈួរ សុបញ្ញា បានដឹកនាំក្រុមការងារចុះមូលដ្ឋានឃុំដំណាក់រាំង សហការជាមួយរដ្ឋបាលឃុំដំណាក់រាំង បានរៀបចំកម្មវិធីដាំដើមឈើ អបអរសាទរ ទិវារុក្ខទិវា ៩ កក្កដា ឆ្នាំ២០២៦ ក្រោមប្រធានបទ «រួមគ្នាដាំដើមឈើ ដើម្បីសម្រស់មូលដ្ឋានយើង» ដោយមានការចូលរួមពីថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន យុវជន និងប្រជាពលរដ្ឋជាច្រើនរូប ក្នុងស្មារតីសាមគ្គីភាព និងការទទួលខុសត្រូវចំពោះបរិស្ថានដោយមានការចូលរួមពីរដ្ឋបាលឃុំ ប្រជាពលរដ្ឋ និងយុវជនជាច្រើនរូប ។

ព័ត៌មានពាក់ព័ន្ធ

ឯកឧត្ដម អ៊ាត សីលា រដ្ឋលេខាធិការក្រសួងបរិស្ថាន÷ «ការបញ្ជ្រាបយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ទៅក្នុងផែនការអភិវឌ្ឍន៍ឃុំ សង្កាត់»
Environment
ឯកឧត្ដម អ៊ាត សីលា រដ្ឋលេខាធិការក្រសួងបរិស្ថាន÷ «ការបញ្ជ្រាបយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ទៅក្នុងផែនការអភិវឌ្ឍន៍ឃុំ សង្កាត់»
កំពង់ស្ពឺ៖ ក្រសួងបរិស្ថាន ដោយសហការជាមួយរដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំវគ្គបណ្តុះបណ្តាលដ៏សំខាន់មួយ ស្តីពី «ការបញ្ជ្រាបយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ទៅក្នុងផែនការអភិវឌ្ឍន៍ឃុំ សង្កាត់» ដើម្បីពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងបរិស្ថាននៅថ្នាក់មូលដ្ឋាន និងឆ្លើយតបទៅនឹងការប្រែប្រួលកាសធាតុ។ វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ ដោយនាយកដ្ឋានអប់រំបរិស្ថាន នៃអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន ក្រសួងបរិស្ថាន។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម អ៊ាត សីលា រដ្ឋលេខាធិការក្រសួងបរិស្ថាន និង ឯកឧត្ដម ងួន វាសនា អភិបាលរង នៃគណៈអភិបាលខេត្ដកំពង់ស្ពឺ។ ​កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោក-លោកស្រីតំណាងមន្ទីរ-អង្គភាពជុំវិញខេត្ត, ប្រធានមន្ទីរបរិស្ថានខេត្ត, មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន, តំណាងអង្គការដៃគូអភិវឌ្ឍន៍, មន្ត្រីរាជការនៃមន្ទីរបរិស្ថាន ព្រមទាំងលោក-លោកស្រីជាមេឃុំ ចៅសង្កាត់ មកពីគ្រប់ក្រុង-ស្រុកទាំងអស់ក្នុងខេត្តកំពង់ស្ពឺ សរុបប្រមាណ ៣០០នាក់។
Kampong speu provincial dept. of information
Kampong speu provincial dept. of information
អានបន្ត
ឯកឧត្តម ខ្លូត រតនា ដឹកនាំកិច្ចប្រជុំពិភាក្សាគម្រោងកែលម្អទីសាធារណៈតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិសាស្ត្រក្រុងច្បារមន
Environment
ឯកឧត្តម ខ្លូត រតនា ដឹកនាំកិច្ចប្រជុំពិភាក្សាគម្រោងកែលម្អទីសាធារណៈតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិសាស្ត្រក្រុងច្បារមន
នាព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ខ្លូត រតនា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពីការអនុវត្តគម្រោងរៀបចំ និងកែលម្អទីសាធារណៈក្នុងទីប្រជុំជន តាមបណ្តោយសងខាងផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិសាស្ត្រក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
Kampong speu provincial dept. of information
Kampong speu provincial dept. of information
អានបន្ត
រដ្ឋបាលស្រុកភ្នំស្រួច ពង្រឹងកិច្ចសហការគ្រប់គ្រងសំរាម និងសំណល់រឹង-រាវ ដើម្បីលើកកម្ពស់បរិស្ថានស្អាត និងការអភិវឌ្ឍប្រកបដោយចីរភាព
Environment
រដ្ឋបាលស្រុកភ្នំស្រួច ពង្រឹងកិច្ចសហការគ្រប់គ្រងសំរាម និងសំណល់រឹង-រាវ ដើម្បីលើកកម្ពស់បរិស្ថានស្អាត និងការអភិវឌ្ឍប្រកបដោយចីរភាព
នារសៀលថ្ងៃព្រហស្បតិ៍ ១រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋបាលស្រុកភ្នំស្រួច បានរៀបចំកិច្ចប្រជុំស្តីពីការគ្រប់គ្រងសំរាម និងសំណល់រឹង-រាវ ក្នុងមូលដ្ឋានស្រុកភ្នំស្រួច ក្រោមអធិបតីភាព លោក ងួន វាសនា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោក អ៊ុំ សំអឿន អភិបាល នៃគណៈអភិបាលស្រុកភ្នំស្រួច លោកអនុប្រធានមន្ទីរបរិស្ថានខេត្ត តំណាងទីចាត់ការអន្តរវិស័យ លោក លោកស្រីប្រធានការិយាល័យពាក់ព័ន្ធនៃរដ្ឋបាលស្រុក រដ្ឋបាលឃុំទាំង១៣ តំណាងក្រុមហ៊ុនបម្រើសេវាកម្មទេសចរណ៍ក្នុងស្រុកភ្នំស្រួច និងតំណាងក្រុមហ៊ុនប្រមូលសំរាមប្រចាំស្រុកភ្នំស្រួច។
Kampong speu provincial dept. of information
Kampong speu provincial dept. of information
អានបន្ត
ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល លើកឡើងពីកង្វល់របស់បងប្អូនប្រជាពលរដ្ឋក្នុងករណីការបូមខ្សាច់តាមបណ្ដោយដងទន្លេ

ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ក្រោមប្រធានបទ «សំណល់សូន្យ»  ‎
Environment
ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ក្រោមប្រធានបទ «សំណល់សូន្យ» ‎
AKP កំពង់ស្ពឺ៖ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦--- ឯកឧត្តម ហន ភក្តី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីភាព ក្នុងពិធីអបអរសាទរទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ២០២៦ ក្រោមប្រធានបទ «សំណល់សូន្យ» ដោយមានការអញ្ជើញចូលរួមពីលោកប្រធានមន្ទីរបរិស្ថានខេត្ត ប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងទាំង៣ តំណាងមកពីក្រុង/ស្រុកទាំង៩ សិស្សានុសិស្ស សរុបប្រមាណជាង១៥០០នាក់ ដែលប្រារព្ធធ្វើនៅបរិវេណសួនសម្តេចព្រះសង្ឃរាជ ជួន ណាត ស្ថិតនៅភូមិទួលគក សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ‎
Kampong speu provincial dept. of information
Kampong speu provincial dept. of information
អានបន្ត

ព័ត៌មានថ្មីៗ

អញ្ជើញដឹកនាំយុវជនស្រុក ឃុំ ចុះសួរសុខទុក្ខ និងនាំយកសម្ភារៈថវិកាឧបត្ថម្ភជូនគ្រួសារជួបការលំបាកចំនួន ២គ្រួសារ
Arts and culture

អញ្ជើញដឹកនាំយុវជនស្រុក ឃុំ ចុះសួរសុខទុក្ខ និងនាំយកសម្ភារៈថវិកាឧបត្ថម្ភជូនគ្រួសារជួបការលំបាកចំនួន ២គ្រួសារ

កំពង់ស្ពឺ÷ថ្ងៃសៅរ៍ ១០រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ (August 8, 2026)លោក ហេង ស៊ីណា សមាជិកគណៈកម្មាធិការគណបក្សស្រុក អនុប្រធានយុវជនគណបក្សស្រុក និងជាក្រុមការងារចុះជួយឃុំព្រៃញាតិ តំណាងឲ្យលោក ហន ពិសិដ្ឋ ប្រធានយុវជនគណបក្សស្រុក និងជាប្រធានគណបក្សប្រជាជនកម្ពុជាស្រុកគងពិសី បានបន្តអញ្ជើញដឹកនាំយុវជនស្រុក ឃុំ ចុះសួរសុខទុក្ខ និងនាំយកសម្ភារៈថវិកាឧបត្ថម្ភជូនគ្រួសារជួបការលំបាកចំនួន ២គ្រួសារ ស្ថិតនៅភូមិសម្តេចឪ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ មានការនិមន្តចូលរួមពីព្រះគ្រូចៅអធិការវត្តអង្គតាភេម លោក ចាន់ ស៊ុន មេឃុំ ក្រុមប្រឹក្សាឃុំ យុវជនឃុំ រួមជាមួយមេភូមិ អនុភូមិ ជំនួយការភូមិសម្តេចឪ។ សម្ភារៈ និងថវិកានេះបានពីការចូលរួមឧបត្ថម្ភរបស់ព្រះតេជគុណ ព្រមជាមួយក្រុមយុវជនស្រុក ឃុំ ដោយក្នុង ១គ្រួសារៗទទួលបានអង្គរ ២៥ គីឡូក្រាម ទឹកសុទ្ធ ១កេស មី ១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ និងថវិកាចំនួន ៤០,០០០រៀល។

Kampong speu provincial dept. of information
Kampong speu provincial dept. of information
អានបន្ត
រៀបចំបញ្ជីឈ្មោះបេក្ខជនឈរឈ្មោះបោះឆ្នោជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្នាក់ការគណបក្សឃុំមហាឫស្សី ស្រុកគងពិសី
Politics

រៀបចំបញ្ជីឈ្មោះបេក្ខជនឈរឈ្មោះបោះឆ្នោជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្នាក់ការគណបក្សឃុំមហាឫស្សី ស្រុកគងពិសី

-លោកស្រី ឡុង ហ៊ុន សមាជិកអចិន្ត្រៃយ៍បក្សស្រុក និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំមហាឫស្សី បានអញ្ជើញជួបប្រជុំពិភាក្សាការងារជាមួយគណៈអចិន្ត្រៃយ៍បក្សឃុំ ស្តីពីការងាររៀបចំបញ្ជីឈ្មោះបេក្ខជនឈរឈ្មោះបោះឆ្នោជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្នាក់ការគណបក្សឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ -លោកស្រី ឡុង ហ៊ុន អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំមហាឫស្សី តំណាងឯកឧត្តម ស្រ៊ុន ស្រ៊ន់ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំមហាឫស្សី ដែលមានការចូលរួមពីគណៈអចន្ត្រៃយ៍បក្សឃុំ និងក្រុមការងារឃុំ បាននាំយកទេយ្យទានប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តអង្គរោង និងវត្តអង្គតាព្រះ ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

Kampong speu provincial dept. of information
Kampong speu provincial dept. of information
អានបន្ត
អញ្ជើញនាំយកទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ០៣វត្ត (វត្តសុរភី , វត្តសម្តេចព្រះសង្ឃរាជជួនណាត និងវត្តអង្គជុំ) ក្នុងឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ
Arts and culture

អញ្ជើញនាំយកទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ០៣វត្ត (វត្តសុរភី , វត្តសម្តេចព្រះសង្ឃរាជជួនណាត និងវត្តអង្គជុំ) ក្នុងឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ÷ថ្ងៃសៅរ៍ ១០រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦(August 8, 2026) លោកស្រី ស្រី លីនណា ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ស្ពឺ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ ដោយមានចូលរួមពីលោក លោកស្រី អនុប្រធាន សមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ សមាជិកអចិន្ត្រៃយ៍បក្សឃុំ និងថ្នាក់ដឹកនាំភូមិ បានអញ្ជើញនាំយកទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ០៣វត្ត (វត្តសុរភី , វត្តសម្តេចព្រះសង្ឃរាជជួនណាត និងវត្តអង្គជុំ) ក្នុងឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ក្នុងមួយវត្តៗសម្ភារៈរួមមាន៖ ទៀតព្រះវស្សា ១គូ អង្ករ ៥០គីឡូក្រាម មី ២កេស ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ប្រឹង ៥លីត្រ  សាប៊ូ ១ថង់ អំបិលបិល ១គីឡូក្រាម ប៊ីចេង ១គីឡូក្រាម ខ្ទឹមស ១គីឡូក្រាម ស្កសរ ១គីឡូក្រាម និងថវិកាចំនួន ៩០០,០០០រៀល។

Kampong speu provincial dept. of information
Kampong speu provincial dept. of information
អានបន្ត
ការវាយតម្លៃមុខសញ្ញាបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ជំហានទី១
Politics

ការវាយតម្លៃមុខសញ្ញាបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ជំហានទី១

កំពង់ស្ពឺ÷ ថ្ងៃសៅរ៍ ១០រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ -ឯកឧត្តម សត្យា វុធ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានគោរពអញ្ជើញជាអធិបតីកិច្ចប្រជុំស្តីពីការវាយតម្លៃមុខសញ្ញាបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ជំហានទី១ ដែលមានការអញ្ជើញចូលរួមពីឯកឧត្តម អ៊ិន ឃុន សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណបក្សខេត្ត ឯកឧត្តម អោ វណ្ណថេន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត លោក ហន ពិសិដ្ឋ ប្រធានគណៈកម្មាធិការគណបក្សស្រុក និងលោក លោកស្រី សមាជិកអចិន្ត្រៃយ៍គណបក្សស្រុក នៅស្នាក់ការគណបក្សស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

Kampong speu provincial dept. of information
Kampong speu provincial dept. of information
អានបន្ត