ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពង់ធំមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

ពាណិជ្ជកម្ម
បទយកការណ៍៖ ស្រាក្រហមរបស់សិប្បករខេត្តប៉ៃលិន រសជាតិ និងគុណភាពមិនចាញ់ផលិតផលនាំចូលពីបរទេស
ខេត្តប៉ៃលិន មិនត្រឹមតែល្បីល្បាញលើវិស័យត្បូង និងកសិផលដំណាំហូបផ្លែដ៏សម្បូរបែបប៉ុណ្ណោះទេ តែបច្ចុប្បន្នភាពច្នៃប្រឌិតរបស់កូនខ្មែរកំពុងបង្កើតតម្លៃបន្ថែមយ៉ាងអស្ចារ្យលើ កសិផលក្នុងស្រុក។
ស្ថិតនៅភូមិតាង៉ែនលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន សិប្បកម្ម "SKH Plus" ក្រោមការដឹកនាំរបស់លោក វួច ធុច បាននិងកំពុងប្រែក្លាយផ្លែមៀនប៉ៃលិន និងផ្លែទំពាំងបាយជូរព្រៃ ឱ្យក្លាយជាស្រាក្រហមប្រកបដោយគុណភាពខ្ពស់ ស្ដង់ដារអនាម័យត្រឹមត្រូវ រហូតទទួលបាន ការទទួលស្គាល់ជាផលិតផល "ភូមិមួយ ផលិតផលមួយ" ដ៏មានសក្ដានុពលប្រចាំខេត្តប៉ៃលិន។

បរិស្ថាន
រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធ «ទិវាសម្អាតពិភពលោកលើកទី ៩ ឆ្នាំ២០២៦» ក្រោមប្រធានបទ «ការចូលរួម៥%ពីប្រជាពលរដ្ឋ នៃប្រទេសនីមួយៗ»
(ប៉ៃលិន)៖ រដ្ឋបាលខេត្តប៉ៃលិន សហការជាមួយមន្ទីរបរិស្ថានខេត្ត បានរៀបចំប្រារព្ធ «ទិវាសម្អាតពិភពលោកលើកទី ៩ ឆ្នាំ២០២៦» ក្រោមប្រធានបទ «ការចូលរួម៥%ពីប្រជាពលរដ្ឋ នៃប្រទេសនីមួយៗ» នៅបរិវេណវត្តរតនសោភ័ណ នាថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក មុត ភិសិទ្ធនា អភិបាលរង នៃគណៈអភិបាលខេត្តប៉ៃលិន តំណាងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់សមាជិកក្រុមប្រឹក្សាខេត្ត, ប្រធាន-អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត, អភិបាលរងក្រុងប៉ៃលិន, លោកចៅសង្កាត់ប៉ៃលិន, កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ, លោកគ្រូ-អ្នកគ្រូ, សិស្សានុសិស្ស, យុវជន ស.ស.យ.ក., យុវជនកាយរឹទ្ធិ, យុវជនកាកបាទក្រហម និងបងប្អូនប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។

វីដេអូចំរុះ
ប្រធានមន្ទីរព័ត៌មាន ខេត្តកណ្តាល បានប្រគល់កុំព្យូរទ័រលើតុ ១គ្រឿង និងកុំព្យូរទ័រយួរដៃ ១គ្រឿង ជាអំណោយរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ផ្តល់ជូនក្រសួងព័ត៌មាន ដើម្បីចែកជូន ដល់ការិយាល័យវិទ្យុ សំរាប់បំរើការងារគេហទំព័រ

អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ៤២អង្គភាព ចុះពិនិត្យអតីតទីតាំងមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam online) ក្នុងភូមិសាស្ត្រខេត្តកណ្ដាល នៅចំណុចទីតាំង ក្រុមហ៊ុន ជីន ហ្ស៊ី ហួយ ប្រផឺធី មេនេចម៉ិន ឯ.ក ១-២-៣ ស្ថិតនៅភូមិព្រែកស៊ឹង សង្កាត់-ក្រុង សំពៅពូន ខេត្តកណ្តាល

ទូរទស្សន៍ជាតិ ខេត្តកំពង់ធំ
វីដេអូ: អាជ្ញាធរឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ លើកកម្ពស់ប្រសិទ្ធភាពការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ផលិតដោយ ៖ ក្រុមសាធារណមតិ មន្ទីរព័ត៌មានខេត្តកំពង់ធំ
វីដេអូ: អាជ្ញាធរឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ លើកកម្ពស់ប្រសិទ្ធភាពការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ
ផលិតដោយ ៖ ក្រុមសាធារណមតិ មន្ទីរព័ត៌មានខេត្តកំពង់ធំ

នយោបាយ
រដ្ឋបាលខេត្តស្ទឹងត្រែង ប្រារព្ធទិវាប្រកាសរដ្ឋធម្មនុញ្ញ ២៤ កញ្ញា ដាក់ក្រពុំបិណ្ឌផ្កាឈូក គោរពរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។
ពិធីនេះបានប្រារព្ធឡើងនៅសាលាខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតី ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋមន្រ្តីប្រតិភូ អមនាយករដ្ឋមន្រ្តី ជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្ទឹងត្រែង ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្ត។

បទយកការណ៍
ក្រុមចលនាស្ត្រីខេត្តកណ្តាល ចុះទស្សនកិច្ចសិក្សាសិប្បកម្មចម្លាក់ប្រាក់ស្តាន់ និងសិប្បកម្មរវេញកន្ត្រក់អំពីវល្លិផ្ដៅ នៅស្រុកពញាឮ ដើម្បីស្វែងយល់ និងលើកកម្ពស់ស្នាដៃស្ត្រី
ក្នុងឱកាសនោះ ក្រុមចលនាស្ត្រីបានស្តាប់ ការធ្វើបទបង្ហាញ និងការពន្យល់ពីម្ចាស់សិប្បកម្ម ពាក់ព័ន្ធនឹងប្រវត្តិនៃការប្រកបមុខរបរ ដំណើរការផលិត វត្ថុធាតុដើម បច្ចេកទេសចម្លាក់ និងការរវេញ ក៏ដូចជាបញ្ហាប្រឈមមួយចំនួនដែលអ្នកប្រកបរបរសិប្បកម្មជួបប្រទះក្នុងការផលិត និងការស្វែងរកទីផ្សារ។

មាតិកា
ស្ទឹងពពកសៀមរាបប្រៀបបានឋានសួគ៌ក្រោមមេឃ ក្រោយភ្លៀងមេឃស្រឡះមើលឃើញទេសភាពត្រជាក់ភ្នែកពីលើភ្នំបាខែង
ស្ទឹងពពកសៀមរាបប្រៀបបានឋានសួគ៌ក្រោមមេឃ
ក្រោយភ្លៀងមេឃស្រឡះមើលឃើញទេសភាពត្រជាក់ភ្នែកពីលើភ្នំបាខែង
រូបភាព ៖ Go Global TV

សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹងស្តីពីស្ថានភាពទឹក តាមដងស្ទឹងសង្កែ
យោងតាមព្រឹត្តិបត្រព្យាករណ៍ធាតុអាកាសក្នុងព្រះរាជាណាចក្រកម្ពុជា ចុះផ្សាយដោយក្រសួងធនធានទឹក និងឧតុនិយម សម្រាប់ថ្ងៃទី២៤ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ដោយទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ដែលកើតមាននៅលើមហាសមុទ្រប៉ាស៊ីហ្វិកខាងលិចបានវិវត្តទៅជាព្យុះទី២៦ ឈ្មោះ ស៊ូរីហ្គាអេ (Surigae) T2626 ហើយមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងនិរតីដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិន ខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។

ព័ត៌មាន
សម្តេចតេជោ ហ៊ុន សែន អរគុណសហភាពអឺរ៉ុប ដែលតែងតែជួយកម្ពុជា ជាបន្តបន្ទាប់
សម្តេចតេជោ ហ៊ុន សែន អរគុណសហភាពអឺរ៉ុប ដែលតែងតែជួយកម្ពុជា ជាបន្តបន្ទាប់

ព័ត៌មាន
រាជរដ្ឋាភិបាលផ្តល់ប្រាក់ឧបត្ថម្ភដល់គ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ ដែលបានរងសម្ពាធពីការឡើងថ្លៃប្រេង និងឧស្ម័នឥន្ធនៈ
រាជរដ្ឋាភិបាលផ្តល់ប្រាក់ឧបត្ថម្ភដល់គ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ ដែលបានរងសម្ពាធពីការឡើងថ្លៃប្រេង និងឧស្ម័នឥន្ធនៈ

ព័ត៌មាន
ជំនន់ទឹកភ្លៀងបណ្តាលឱ្យជន់លិចតំបន់មួយចំនួន ក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង
ជំនន់ទឹកភ្លៀងបណ្តាលឱ្យជន់លិចតំបន់មួយចំនួន ក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង

ព័ត៌មាន
ឯកឧត្តម ហ៊ឹម សុទិត្យា ៖ការរៀបចំពិព័ររូបភាពក្នុងព្រឹត្តិការណ៍កម្ពុជាធ្វើជាម្ចាស់ផ្ទះសន្និសិទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្តព័ន្ធបច្ចេកវិទ្យា គីដើម្បីបង្ហាញពីសកម្មភាពនិងការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា