
ប្រវត្តិដ៏យូរលង់កម្ពុជា-បារាំង និង Francophonie ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦
ប្រវត្តិដ៏យូរលង់កម្ពុជា-បារាំង និង Francophonie ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦

ប្រវត្តិដ៏យូរលង់កម្ពុជា-បារាំង និង Francophonie ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦













កំពង់ស្ពឺ៖ដោយទទួលបានការអនុញ្ញាតិពីសំណាក់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកវរសេនីយ៍ទោ ប្រាក់ ជាយុទ្ធថន នាយសេនាធិការរង ជាតំណាងអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចូលរួមក្នុងវិធីប្រកាស់ប្រធានមន្ទីប្រៃសណីយ៍និងទូរគណនាគមន៍ ក្រោមអធិបតីភាព ឯកឧត្តម ខាយ ឃុនហេង រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ នៅអគាររដ្ឋបាលខេត្តកំពង់ស្ពឺ៕


កំពង់ស្ពឺ៖ដោយអនុវត្តតាមគំរូដឹកនាំប្រកបដោយគុណធម៏របស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងមានការណែនាំដោយផ្ទាល់ពីសំណាក់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅវេលាម៉ោង០៩.៣០នាទីព្រឹក នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្ត និងមានការចូលរួមពីក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ក្រុមការងារស្ម័កចិត្តកាកបាទក្រហមសាខាខេត្តកំពង់ស្ពឺ ព្រមទាំងមានការចូលរួមពីសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្ត ចុះសួសុខទុក្ខនិងនាំយកនូវថវិកាព្រមទាំងគ្រឿងឧបភោគបរិភោគ ឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតមួយគ្រួសារមានឈ្មោះ ឌុល សារិន ភេទប្រុសអាយុ៥៣ឆ្នាំ ពិការជើងស្ដាំ បច្ចុប្បន្នរស់នៅភូមិព្រៃទទឹង ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។


ខេត្តកំពង់ស្ពឺ៖ នាថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៦ (ឆ្នាំ៣០២៦) រដ្ឋបាលឃុំយុទ្ធសាមគ្គី បានរៀបចំកិច្ចដំណើរការជួសជុលផ្លូវលំជនបទមួយខ្សែ មានប្រវែងសរុបចំនួន ៣.៣០០ម៉ែត្រ ដែលស្ថិតនៅភូមិត្រាចកោង និងភូមិអង្គរបាន ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនផលដំណាំរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។


(កំពង់ស្ពឺ)៖ ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងលោក គង់ ប៊ុនសៀង ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំលទ្ធផលបណ្តោះអាសន្ន ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦ ។ កិច្ចប្រជុំនេះ ត្រូវបានប្រារព្ធធ្វើឡើងនៅសាលប្រជុំលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត ដោយមានការចូលរួមពី អនុប្រធានមន្ទីរព័ត៌មានខេត្ត, លោក-លោកស្រីអភិបាលក្រុង/ស្រុក, កងកម្លាំងទាំង៣ប្រភេទ ព្រមទាំងតំណាងគណបក្សនយោបាយនានាផងដែរ។
