‎អភិបាលខេត្តឧត្តរមានជ័យ ជូនដំណើរយុវជនស្ម័គ្រចិត្តចូលបម្រើកាតព្វកិច្ចយោធា ដើម្បីបំពេញបេសកកម្មការពារជាតិ និងមាតុភូមិ

‎អភិបាលខេត្តឧត្តរមានជ័យ ជូនដំណើរយុវជនស្ម័គ្រចិត្តចូលបម្រើកាតព្វកិច្ចយោធា ដើម្បីបំពេញបេសកកម្មការពារជាតិ និងមាតុភូមិ

ឯកឧត្តម មាន ចាន់យ៉ាដា បានពាំនាំនូវការសួរសុខទុក្ខ និងសេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ជូនចំពោះយុវជនស្ម័គ្រចិត្តទាំងអស់។ ជាមួយគ្នានេះ ឯកឧត្តមបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីស្នេហាជាតិ ភាពក្លាហាន និងការលះបង់ដ៏មានតម្លៃរបស់យុវជន ដែលបានស្ម័គ្រចិត្តចូលបម្រើក្នុងជួរកងយោធពលខេមរភូមិន្ទ ដើម្បីបំពេញកាតព្វកិច្ចដ៏ឧត្តុង្គឧត្តមក្នុងការចូលរួមការពារឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី និងសន្តិភាពជូនជាតិមាតុភូមិ។

ព័ត៌មានក្នុងខេត្ត

ព័ត៌មានពាក់ព័ន្ធ

មន្ទីរអបរំ យុវជន និងកីឡា ខេត្តឧត្ដរមានជ័យ រៀបចំបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២៦-២០២៧
សកម្មភាពអាជ្ញាធរ
មន្ទីរអបរំ យុវជន និងកីឡា ខេត្តឧត្ដរមានជ័យ រៀបចំបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២៦-២០២៧
ឯកឧត្ដម ស៊ីប្រា សិទ្ធប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដមមាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២៦-២០២៧ និងចែករង្វាន់ លិខិតសរសើរ វត្ថុអនុស្សាវរីយ៍ ជូនដល់លោកគ្រូ អ្នកគ្រូ សិស្សពូកែប្រចាំឆ្នាំសិក្សា ២០២៥-២០២៦ នៅវិទ្យាល័យ ហ៊ុន សែន ឧត្ដរមានជ័យ ។
មន្ទីរព័ត៌មានខេត្តឧត្តរមានជ័យ
មន្ទីរព័ត៌មានខេត្តឧត្តរមានជ័យ
អានបន្ត
ពលរដ្ឋនៅឃុំជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ចំនួន ៧ ភូមិ  អាជ្ញាធរផ្ដល់បណ្ណកម្មសិទ្ធិ ប្រើប្រាស់ស្របច្បាប់ ជាង ១២៩០៨ បណ្ណ ។
សកម្មភាពអាជ្ញាធរ
ពលរដ្ឋនៅឃុំជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ចំនួន ៧ ភូមិ  អាជ្ញាធរផ្ដល់បណ្ណកម្មសិទ្ធិ ប្រើប្រាស់ស្របច្បាប់ ជាង ១២៩០៨ បណ្ណ ។
ឯកឧត្តម អភិបាលខេត្តបានមានប្រសាសន៍ថា  បណ្ណ័កម្មសិទ្ធិដីធ្លី ដែលផ្តល់ជូនបងប្អូននាថ្ងៃនេះ  ជាក្រដាសសម្គាល់ផ្លូវការ ភស្តុតាងរឹងមាំបំផុត វាជួយលុបបំបាត់ក្តីបារម្ភរឿង ទន្រ្ទាន ការរំលោភបំពានឬ វិវាទដីធ្លីផ្សេងៗ នៅក្នុងសហគមន៍ ។
មន្ទីរព័ត៌មានខេត្តឧត្តរមានជ័យ
មន្ទីរព័ត៌មានខេត្តឧត្តរមានជ័យ
អានបន្ត
រដ្ឋបាលខេត្តឧត្តរមានជ័យ នាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូនកងកម្លាំងប្រចាំទិស និងក្រុមការងារបោសសម្អាតមីន។
សកម្មភាពអាជ្ញាធរ
រដ្ឋបាលខេត្តឧត្តរមានជ័យ នាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូនកងកម្លាំងប្រចាំទិស និងក្រុមការងារបោសសម្អាតមីន។
ក្នុងឱកាសនោះ ឯកឧត្តម មាន ចាន់យ៉ាដា បានពាំនាំនូវការយកចិត្តទុកដាក់ និងការគាំទ្ររបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចំពោះកងកម្លាំង និងក្រុមការងារដែលបានខិតខំបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវ ជាពិសេសការចូលរួមការពារសន្តិសុខ សុវត្ថិភាព និងសុខសន្តិភាពជូនប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែន។
មន្ទីរព័ត៌មានខេត្តឧត្តរមានជ័យ
មន្ទីរព័ត៌មានខេត្តឧត្តរមានជ័យ
អានបន្ត
កិច្ចប្រជុំដ៏មានសារៈសំខាន់មួយ ដើម្បីប្រកាសបើកការចុះធ្វើអធិការកិច្ចហិរញ្ញវត្ថុ លើការគ្រប់គ្រង ការអនុវត្តចំណូល-ចំណាយថវិការដ្ឋ
សកម្មភាពអាជ្ញាធរ
កិច្ចប្រជុំដ៏មានសារៈសំខាន់មួយ ដើម្បីប្រកាសបើកការចុះធ្វើអធិការកិច្ចហិរញ្ញវត្ថុ លើការគ្រប់គ្រង ការអនុវត្តចំណូល-ចំណាយថវិការដ្ឋ
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមគណៈអធិបតីភាព ឯកឧត្តម អ៊ុន សុភ័ក្រ អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំមន្ទីរ-អង្គភាព អាជ្ញាធរក្រុង ស្រុក និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។ យោងតាមរបៀបវារៈនៃកិច្ចប្រជុំ យុទ្ធនាការចុះធ្វើអធិការកិច្ចហិរញ្ញវត្ថុនាពេលនេះ នឹងត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់នៅតាមបណ្តាស្ថាប័ន និងអង្គភាពថវិកាជុំវិញខេត្ត។
មន្ទីរព័ត៌មានខេត្តឧត្តរមានជ័យ
មន្ទីរព័ត៌មានខេត្តឧត្តរមានជ័យ
អានបន្ត
ថ្នាក់ដឹកនាំខេត្តឧត្ដរមានជ័យ បានកាន់បិណ្ឌ(វេនទី៣) ក្នុងវត្តសាមគ្គីមានជ័យដំរីផុស (ហៅវត្តដីថ្មី) ដើម្បីឧទ្ទិសកុសលដល់បុព្វការីជន និងវរកងទ័ពដែលពលីក្នុងបុព្វហេតុជាតិ។
សកម្មភាពអាជ្ញាធរ
ថ្នាក់ដឹកនាំខេត្តឧត្ដរមានជ័យ បានកាន់បិណ្ឌ(វេនទី៣) ក្នុងវត្តសាមគ្គីមានជ័យដំរីផុស (ហៅវត្តដីថ្មី) ដើម្បីឧទ្ទិសកុសលដល់បុព្វការីជន និងវរកងទ័ពដែលពលីក្នុងបុព្វហេតុជាតិ។
នៅក្នុងឱកាសនោះក៏មានការអុជទៀនធូបប្រគេនគន្ធពិដោរ ថ្វាយបង្គំព្រះពុទ្ធបដិមា និងព្រះសង្ឃ ព្រមទាំងសមាទានសីលរម្លឹកដល់គុណបុណ្យព្រះរតនៈត្រៃយ៍តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ពិសេសរម្លឹកដល់ព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូនៃយើង ដែលព្រះអង្គបានត្រាស់ដឹងនូវអនុត្តរៈសម្មាសម្ពុទ្ធធិញ្ញាណ និងព្រះធម៌វិន័យដ៏វិសេសវិសាល បន្សល់ទុកឱ្យពុទ្ធបរិស័ទគ្រប់ជំនាន់បានគោរពប្រតិបត្តិជាដ៏រាបរៀងមក និងវិញ្ញាណក្ខន្ធវីរកងទ័ពដែលបានពលីក្នុងបុព្វហេតុជាតិមាតុភូមិ។
មន្ទីរព័ត៌មានខេត្តឧត្តរមានជ័យ
មន្ទីរព័ត៌មានខេត្តឧត្តរមានជ័យ
អានបន្ត
សិក្ខាសាលាផ្សព្វផ្សាយស្តីពីការអនុវត្តរបបសន្តិសុខសង្គម ហានិភ័យការងារ និងផ្នែកថែទាំសុខភាព សម្រាប់បុគ្គលក្នុងវិស័យសាធារណៈ នៅខេត្តឧត្តរមានជ័យ
សកម្មភាពអាជ្ញាធរ
សិក្ខាសាលាផ្សព្វផ្សាយស្តីពីការអនុវត្តរបបសន្តិសុខសង្គម ហានិភ័យការងារ និងផ្នែកថែទាំសុខភាព សម្រាប់បុគ្គលក្នុងវិស័យសាធារណៈ នៅខេត្តឧត្តរមានជ័យ
ឧត្តរមានជ័យ៖ នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក គង់ កន្ធារឹទ្ធ អភិបាលរងខេត្តឧត្តរមានជ័យ បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីការអនុវត្តរបបសន្តិសុខសង្គម ហានិភ័យការងារ និងផ្នែកថែទាំសុខភាព សម្រាប់បុគ្គលដែលស្ថិតក្នុងវិស័យសាធារណៈ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីសាធារណៈក្រោមឱវាទរដ្ឋបាលខេត្តឧត្តរមានជ័យ។
មន្ទីរព័ត៌មានខេត្តឧត្តរមានជ័យ
មន្ទីរព័ត៌មានខេត្តឧត្តរមានជ័យ
អានបន្ត

ព័ត៌មានថ្មីៗ

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានចាត់ឲ្យលោកវរសេនីយ៍ទោ ប្រាក់ ជាយុទ្ធថន ជាតំណាងអញ្ជើញដឹកនាំក្រុមការងារអាវុធហត្ថចូលរួមក្នុងវិធីប្រកាស់ប្រធានមន្ទីប្រៃសណីយ៍និងទូរគណនាគមន៍...
សន្តិសុខសង្គម

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានចាត់ឲ្យលោកវរសេនីយ៍ទោ ប្រាក់ ជាយុទ្ធថន ជាតំណាងអញ្ជើញដឹកនាំក្រុមការងារអាវុធហត្ថចូលរួមក្នុងវិធីប្រកាស់ប្រធានមន្ទីប្រៃសណីយ៍និងទូរគណនាគមន៍...

កំពង់ស្ពឺ៖ដោយទទួលបានការអនុញ្ញាតិពីសំណាក់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកវរសេនីយ៍ទោ ប្រាក់ ជាយុទ្ធថន នាយសេនាធិការរង ជាតំណាងអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចូលរួមក្នុងវិធីប្រកាស់ប្រធានមន្ទីប្រៃសណីយ៍និងទូរគណនាគមន៍ ក្រោមអធិបតីភាព ឯកឧត្តម ខាយ ឃុនហេង រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ នៅអគាររដ្ឋបាលខេត្តកំពង់ស្ពឺ៕

មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ចាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថ ចុះសួសុខទុក្ខនិងនាំយកនូវថវិកាព្រមទាំងគ្រឿងឧបភោគបរិភោគឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតមួយគ្រួសារ ក្នុងភូមិសាស្ត្រស្រុកគងពិសី...

កំពង់ស្ពឺ៖ដោយអនុវត្តតាមគំរូដឹកនាំប្រកបដោយគុណធម៏របស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងមានការណែនាំដោយផ្ទាល់ពីសំណាក់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅវេលាម៉ោង០៩.៣០នាទីព្រឹក នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្ត និងមានការចូលរួមពីក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ក្រុមការងារស្ម័កចិត្តកាកបាទក្រហមសាខាខេត្តកំពង់ស្ពឺ ព្រមទាំងមានការចូលរួមពីសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្ត ចុះសួសុខទុក្ខនិងនាំយកនូវថវិកាព្រមទាំងគ្រឿងឧបភោគបរិភោគ ឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតមួយគ្រួសារមានឈ្មោះ ឌុល សារិន ភេទប្រុសអាយុ៥៣ឆ្នាំ ពិការជើងស្ដាំ បច្ចុប្បន្នរស់នៅភូមិព្រៃទទឹង ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
រដ្ឋបាលឃុំយុទ្ធសាមគ្គី សហការជាមួយព្រះសង្ឃ និងសប្បុរសជន រៀបចំជួសជុលផ្លូវលំប្រវែង ៣.៣០០ម៉ែត្រ នៅភូមិត្រាចកោង និងភូមិអង្គរបាន
ការអភិវឌ្ឍ

រដ្ឋបាលឃុំយុទ្ធសាមគ្គី សហការជាមួយព្រះសង្ឃ និងសប្បុរសជន រៀបចំជួសជុលផ្លូវលំប្រវែង ៣.៣០០ម៉ែត្រ នៅភូមិត្រាចកោង និងភូមិអង្គរបាន

ខេត្តកំពង់ស្ពឺ៖ នាថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៦ (ឆ្នាំ៣០២៦) រដ្ឋបាលឃុំយុទ្ធសាមគ្គី បានរៀបចំកិច្ចដំណើរការជួសជុលផ្លូវលំជនបទមួយខ្សែ មានប្រវែងសរុបចំនួន ៣.៣០០ម៉ែត្រ ដែលស្ថិតនៅភូមិត្រាចកោង និងភូមិអង្គរបាន ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនផលដំណាំរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត រៀបចំកិច្ចប្រជុំលទ្ធផលបណ្តោះអាសន្ន ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦  ‎
សន្តិសុខសង្គម

លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត រៀបចំកិច្ចប្រជុំលទ្ធផលបណ្តោះអាសន្ន ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦ ‎

(កំពង់ស្ពឺ)៖ ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងលោក គង់ ប៊ុនសៀង ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំលទ្ធផលបណ្តោះអាសន្ន ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦ ។ កិច្ចប្រជុំនេះ ត្រូវបានប្រារព្ធធ្វើឡើងនៅសាលប្រជុំលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត ដោយមានការចូលរួមពី អនុប្រធានមន្ទីរព័ត៌មានខេត្ត, លោក-លោកស្រីអភិបាលក្រុង/ស្រុក, កងកម្លាំងទាំង៣ប្រភេទ ព្រមទាំងតំណាងគណបក្សនយោបាយនានាផងដែរ។

មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត