
រដ្ឋបាលខេត្តកណ្តាល បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ លើកទី៣ ឆ្នាំ២០២៦ នៅស្រុកកៀនស្វាយ
រដ្ឋបាលខេត្តកណ្តាល បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ លើកទី៣ ឆ្នាំ២០២៦ នៅស្រុកកៀនស្វាយ

រដ្ឋបាលខេត្តកណ្តាល បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ លើកទី៣ ឆ្នាំ២០២៦ នៅស្រុកកៀនស្វាយ













(ខេត្តកំពង់ស្ពឺ)៖ ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ គណបក្សឃុំកាត់ភ្លុក បានចុះដឹកនាំ និងរៀបចំការដំឡើងស្លាកសញ្ញាគណបក្សនៅក្នុងភូមិសាស្ត្រឃុំសរុបចំនួន ១៨ទីតាំង ដើម្បីពង្រឹងវត្តមាន និងបម្រើឱ្យកិច្ចការងារនយោបាយរបស់គណបក្សក្នុងមូលដ្ឋាន។


ថ្ងៃចន្ទ ៧រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្ដកំពង់ស្ពឺ តំណាងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំប្រចាំខែ ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តាមប្រព័ន្ធវីដេអូ ហ្សួម


(កំពង់ស្ពឺ)៖ នាកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក សូ ឃុនវិរក្ស អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ អង្គប្រជុំបានផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងលើការងារគ្រប់គ្រងព័ត៌មាន ការពង្រឹងរបៀបរបបធ្វើការងារ និងការឆ្លើយតបសភាពការណ៍ឱ្យបានទាន់ពេលវេលា។ ក្នុងឱកាសនោះ អង្គប្រជុំបានដាក់ចេញនូវចំណុចណែនាំ និងទិសដៅការងារសំខាន់ៗចំនួន ៦ ចំណុច រួមមាន៖ ការត្រួតពិនិត្យរបាយការណ៍ ជំរុញឱ្យការរៀបចំរបាយការណ៍ប្រចាំខែ ត្រូវធ្វើឡើងឱ្យបានត្រឹមត្រូវ ច្បាស់លាស់ និងឆ្លុះបញ្ចាំងពីការពិតនៃលទ្ធផលការងារ។


កំពង់ស្ពឺ៖ នៅព្រឹកថ្ងៃចន្ទ ៧រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រុមការងារចម្រុះថ្នាក់ខេត្ត បានចុះពិនិត្យ និងធ្វើបច្ចុប្បន្នភាពទិន្នន័យនៅលើទីតាំងដី ដែលក្រសួងការពារជាតិបានប្រគល់ជូនគ្រួសារយោធិន ស្ថិតនៅភូមិទួល និងភូមិត្រពាំងក្រឡាញ់ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្រោមការដឹកនាំរបស់លោក ជេត ដុំ នាយករងរដ្ឋបាលសាលាខេត្ត។ ក្នុងឱកាសនោះ ក្រុមការងារបានចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតាមទីតាំងដី និងប្រមូលព័ត៌មានពាក់ព័ន្ធ ដើម្បីធ្វើបច្ចុប្បន្នភាពទិន្នន័យឱ្យបានត្រឹមត្រូវ ស្របតាមស្ថានភាពជាក់ស្តែង និងមានភាពច្បាស់លាស់។
