
នគរបាលកំពង់ស្ពឺសហការសង្រ្គោះក្មេងស្រីជាអនីតិជន ចំណោមនារីវ័យក្មេងប្រមាណ ១១នាក់ .,,,
(កំពង់ស្ពឺ)៖ ដោយបានការបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ត កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្ដ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកគងពិសី បានបើកប្រតិបត្តិការឆ្មក់បង្ក្រាបទីតាំង២ផ្សេងគ្នា ទីមួយហាងមានឈ្មោះ Happy day Ktv ស្ថិតនៅភូមិស្វាយទាប ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដោយសង្ស័យលួចបង្កប់ករណីសញ្ចារកម្ម ទីតាំងទីពីផ្ដល់ឱ្យជ្រកក្រោមផ្ទះសំណាក់យីហោ ភ្នំពេជ្ររីករាយ ស្ថិតនៅភូមិភាសា ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ សង្ស័យផ្តល់ទីតាំងឳ្យធ្វើពេស្យាចារ ក្នុងនោះក៏មានអនីតិជនមិនទាន់គ្រប់អាយុបម្រើការងារនៅក្នុងទីតាំងខាងលើផងដែរ ។









