
កម្រិតកម្ពស់ទឹកតាមខ្នងទំនប់នានាក្នុងខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ÷នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ - បិទទ្វារទឹកទំនប់តាសាល - បើកទ្វារទឹករលាំងជ្រៃ មួយ ទ្វារ (១=០,៥០ ម៉ែត្រ)

កំពង់ស្ពឺ÷នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ - បិទទ្វារទឹកទំនប់តាសាល - បើកទ្វារទឹករលាំងជ្រៃ មួយ ទ្វារ (១=០,៥០ ម៉ែត្រ)













នៅសល់តែ ១៨ ថ្ងៃទៀតប៉ុណ្ណោះនឹងឈានដល់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ និងព្រឹត្តិការណ៍ពាក់ព័ន្ធដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ រៀបចំឡើងនៅរាជធានីភ្នំពេញពីថ្ងៃទី១៤ ដល់ ១៦ ខែវិច្ឆិកា ឆ្នាំ២០២៦


កំពង់ស្ពឺ÷ កិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ២០២៦ ដឹកនាំដោយ លោក ងួន ឡាញ់ នាយករងរដ្ឋបាលសាលាខេត្ត កិច្ចប្រជុំនេះប្រព្រឹត្តិទៅនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ ២០២០៦ នៅសាលប្រជុំ កង ហ៊ាង ជាន់ទី១ អគាររដ្ឋបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រីតំណាងទីចាត់ការរបស់សាលាខេត្ត លោកលោកស្រីតំណាងមន្ទីរអង្គភាពជុំវិញខេត្ត លោក លោកស្រីតំណាងក្រុងស្រុកទាំង ៩។


ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ប្រធានក្រុមការងារចុះជួយខេត្តកំពង់ស្ពឺ រួមជាមួយក្រុមការងារ បានសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង សមាជិកឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អតីតឧបនាយករដ្ឋមន្ត្រី និងជាអតីតរដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។


កំពង់ស្ពឺ៖ ក្រោពីទទួលបានព័ត៌មានស្តីការឆាបឆេះសាលាឆាន់នៅវត្តពោធិ៍ នាព្រឹកថ្ងៃពុធ ២រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ បានរួមដំណើរជាមួយព្រះមន្រ្តីសង្ឃសាលាអនុគណស្រុកបរសេដ្ឋ ចុះពិនិត្យស្ថានភាព និងផលប៉ះពាល់នៃការឆាបឆេះសាលាឆាន់នៅវត្តពោធិ៍ ស្ថិតក្នុងភូមិពោធំ ឃុំពោធិអង្គ្រង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ដែលត្រូវបានរាយការណ៍ថា រងការដុតបំផ្លាញដោយជនមិនស្គាល់អត្តសញ្ញាណ កាលពីវេលាម៉ោងប្រមាណ ៤ទៀបភ្លឺ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦។
