
រដ្ឋបាលខេត្តស្ទឹងត្រែង បន្តទទួលស្វាគមន៍ប្រជាពលរដ្ឋជាង ១០០ គ្រួសារ មកតាំងទីលំនៅថ្មីនៅចំណុចអូរសេវ៣ ស្រុកសេសាន ក្រោមគម្រោង (ផ.ក.អ.)
ស្ទឹងត្រែង៖ នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សរ សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្តល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព (ផ.ក.អ.) និង ឯកឧត្តម សូខន ឬទ្ធីគុណ រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ រួមជាមួយឯកឧត្តម ប៉ែន លីណាត អភិបាលរងខេត្តស្ទឹងត្រែង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សរ សុពុត្រា អភិបាលខេត្ត បានអញ្ជើញទទួលស្វាគមន៍ និងដឹកនាំប្រជាពលរដ្ឋមកពីបណ្តាខេត្តនានា ដែលបានមកតាំងទីលំនៅថ្មីនៅចំណុចអូរសេវ៣ ឃុំស្តៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង។











