មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី រៀបចំយុទ្ធនាការរើសសំរាម អបអរសាទរទិវាបរិស្ថានជាតិ និងពិភពលោក

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី រៀបចំយុទ្ធនាការរើសសំរាម អបអរសាទរទិវាបរិស្ថានជាតិ និងពិភពលោក

មណ្ឌលគិរី៖ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២៦ បានរៀបចំកម្មវិធីអបអរសាទរទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ខួបលើកទី៣០ ក្រោមប្រធានបទ «រួមគ្នារើសសំរាម ដើម្បីសាលារៀនស្អាត និងបរិស្ថានបៃតង» ក្នុងគោលបំណងលើកកម្ពស់អនាម័យបរិស្ថាន និងបណ្តុះស្មារតីស្រឡាញ់ធម្មជាតិដល់ស្រទាប់យុវជន។ ពិធីនេះត្រូវបានប្រារព្ធឡើងក្រោមវត្តមានលោក មាស ចន្នី អភិបាលរងនៃគណៈអភិបាលក្រុងសែនមនោរម្យ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកនាយកមជ្ឈមណ្ឌល លោកគ្រូ អ្នកគ្រូ មន្ត្រីរាជការ ព្រមទាំងសិស្ស-និស្សិតយ៉ាងច្រើនកុះករ។

ព័ត៌មានពាក់ព័ន្ធ

វេទិកាសាធារណៈថ្នាក់ជាតិ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៅឃុំក្រង់តេះ ស្រុកពេជ្រាដា
សកម្មភាពអាជ្ញាធរ
វេទិកាសាធារណៈថ្នាក់ជាតិ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៅឃុំក្រង់តេះ ស្រុកពេជ្រាដា
ខេត្តមណ្ឌលគិរី៖ ដើម្បីពង្រឹងយន្តការដោះស្រាយបញ្ហាប្រឈម និងឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម អ៉ីន តុងអាន អនុរដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលថ្នាក់ជាតិចុះមូលដ្ឋានស្រុកពេជ្រាដា បានអញ្ជើញជាអធិបតីក្នុង «វេទិកាសាធារណៈថ្នាក់ជាតិ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៧» ដែលបានប្រព្រឹត្តទៅនៅសាលាឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ អង្គវេទិកានេះ ក៏មានការអញ្ជើញចូលរួមពីដា, លោក វណ្ណា ម៉ាប់ អភិបាលស្រុកពេជ្រាដា, លោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាស្រុកពេជ្រា លោក-លោកស្រីអភិបាលរងស្រុក, កងកម្លាំងប្រដាប់អាវុធ, ប្រធាន-អនុប្រធានមន្ទីរ និងអង្គភាពពាក់ព័ន្ធ, មេឃុំ មេភូមិ មន្ត្រីជំនាញ ព្រមទាំងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត
ក្រុមការងាររាជរដ្ឋាភិបាល ចុះបើកវេទិកាសាធារណៈថ្នាក់ជាតិ នៅស្រុកកែវសីមា ដើម្បីឆ្លើយតប និងដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ
សកម្មភាពអាជ្ញាធរ
ក្រុមការងាររាជរដ្ឋាភិបាល ចុះបើកវេទិកាសាធារណៈថ្នាក់ជាតិ នៅស្រុកកែវសីមា ដើម្បីឆ្លើយតប និងដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ
​ខេត្តមណ្ឌលគិរី៖ ដើម្បីពង្រឹងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ឱ្យកាន់តែមានប្រសិទ្ធភាពនៅថ្នាក់មូលដ្ឋាន នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ វេទិកាសាធារណៈថ្នាក់ជាតិមួយត្រូវបានរៀបចំឡើងនៅក្នុងបរិវេណសហគមន៍ ភូមិពូរង៉ោល ឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ ​ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកែវសីមា និង ឯកឧត្តម សួន សុខឃឹម រដ្ឋលេខាធិការក្រសួងផែនការ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកែវសីមា។ អង្គវេទិកានេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក សាន់ ដារិទ្ធិ អភិបាលរងនៃគណៈអភិបាលខេត្តមណ្ឌលគិរី, កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ, ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជំនាញជុំវិញខេត្ត, លោក សាន គឹមអ៊ាប អភិបាលស្រុកកែវសីមា ព្រមទាំងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានយ៉ាងច្រើនកុះករ។
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត
រដ្ឋបាលស្រុកពេជ្រាដា ទទួលបានចង្ក្រានសន្សំសំចៃថាមពលជិត ២ពាន់ចង្ក្រាន ដើម្បីចែកជូនប្រជាពលរដ្ឋនៅឃុំទាំង៤
សកម្មភាពអាជ្ញាធរ
រដ្ឋបាលស្រុកពេជ្រាដា ទទួលបានចង្ក្រានសន្សំសំចៃថាមពលជិត ២ពាន់ចង្ក្រាន ដើម្បីចែកជូនប្រជាពលរដ្ឋនៅឃុំទាំង៤
ខេត្តមណ្ឌលគិរី៖ ចង្ក្រានសន្សំសំចៃថាមពលសរុបចំនួន ១,៧៩៥ ចង្ក្រាន ត្រូវបានប្រគល់ជូនដល់សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ស្រុកពេជ្រាដា និងរដ្ឋបាលស្រុកពេជ្រាដា ដើម្បីយកទៅបន្តចែកជូនដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងឃុំទាំង៤ នៃស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ ពិធីប្រគល់ និងទទួលនេះបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃសុក្រ ៥កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ ដោយមានការអញ្ជើញជាអធិបតី និងប្រគល់ដោយ លោកស្រី ម៉ាលី សុខនី ប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តមណ្ឌលគិរី។
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត
ថវិកាបដិភាគ ៨០០ដុល្លារ ត្រូវបានប្រគល់ជូនសាលាបឋមសិក្សាម្ជូរម៉្ងា ដើម្បើរួមគ្នាជួសជុលអគារសិក្សាជាមួយអង្គការ Good Neighbours
សកម្មភាពអាជ្ញាធរ
ថវិកាបដិភាគ ៨០០ដុល្លារ ត្រូវបានប្រគល់ជូនសាលាបឋមសិក្សាម្ជូរម៉្ងា ដើម្បើរួមគ្នាជួសជុលអគារសិក្សាជាមួយអង្គការ Good Neighbours
ខេត្តមណ្ឌលគិរី៖ ថវិកាបដិភាគចំនួន ៨០០ដុល្លារអាមេរិក ដែលទទួលបានពីការឧបត្ថម្ភគាំទ្ររបស់ ឯកឧត្ដម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះញែក មន្ត្រីរាជការ និងសប្បុរសជននានា នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦នេះ លោក សី ទូច អភិបាលស្រុកកោះញែក បាននាំយកទៅប្រគល់ជូនដល់ សាលាបឋមសិក្សាម្ជូរម៉្ងា ដើម្បីចូលរួមចំណែកក្នុងយុទ្ធនាការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធអប់រំនៅតាមមូលដ្ឋាន។
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត
វេទិកាសាធារណៈថ្នាក់ជាតិនៅស្រុកកែវសីមា ដើម្បីដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋនៅមូលដ្ឋាន
សកម្មភាពអាជ្ញាធរ
វេទិកាសាធារណៈថ្នាក់ជាតិនៅស្រុកកែវសីមា ដើម្បីដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋនៅមូលដ្ឋាន
នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សុត សឿន អនុរដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំស្រែព្រះ បានអញ្ជើញជាអធិបតីភាពក្នុង «វេទិកាសាធារណៈថ្នាក់ជាតិ» ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលពិធីនេះបានប្រព្រឹត្តទៅនៅសាលាឃុំស្រែព្រះ ស្រុកកែវសីមា។
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត
អាជ្ញាធរស្រុកពេជ្រាដា សហការជាមួយអង្គការបណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជា រៀបចំកិច្ចសន្ទនាសហគមន៍ ដើម្បីលុបបំបាត់អាពាហ៍ពិពាហ៍កុមារ និងការមានផ្ទៃពោះវ័យជំទង់
សកម្មភាពអាជ្ញាធរ
អាជ្ញាធរស្រុកពេជ្រាដា សហការជាមួយអង្គការបណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជា រៀបចំកិច្ចសន្ទនាសហគមន៍ ដើម្បីលុបបំបាត់អាពាហ៍ពិពាហ៍កុមារ និងការមានផ្ទៃពោះវ័យជំទង់
ខេត្តមណ្ឌលគិរី ៖ អាជ្ញាធរស្រុកពេជ្រាដា សហការជាមួយអង្គការបណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជា (Child Helpline Cambodia) បានរៀបចំកម្មវិធីកិច្ចសន្ទនាសហគមន៍ក្រោមប្រធានបទ «បញ្ឈប់អាពាហ៍ពិពាហ៍កុមារ ការមានផ្ទៃពោះវ័យជំទង់ និងអំពើហិង្សាទាក់ទងនឹងយេនឌ័រ» នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលាឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ ពិធីនេះបានប្រព្រឹត្តទៅក្រោមវត្តមានលោកស្រី សោម សុវត្តី អនុប្រធានមន្ទីរកិច្ចការនារីខេត្តមណ្ឌលគិរី, លោកស្រី ស៊ន់ សុខគង់ អភិបាលរងស្រុកពេជ្រាដា និងលោកស្រី ប៉ែន ពិដោគន្ធា ប្រធានកម្មវិធីនៃអង្គការបណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជា ព្រមទាំងមានការចូលរួមពីសំណាក់អាជ្ញាធរមូលដ្ឋាន មាតាបិតា អាណាព្យាបាល កុមារា កុមារី និងតំណាងសហគមន៍ជាច្រើនរូប។
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត

ព័ត៌មានថ្មីៗ

កិច្ចប្រជុំពិភាក្សាលើបញ្ជីឈ្មោះបេក្ខភាពបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦
នយោបាយ

កិច្ចប្រជុំពិភាក្សាលើបញ្ជីឈ្មោះបេក្ខភាពបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦

កំពង់ស្ពឺ÷ នាថ្ងៃអាទិត្យ ១៤កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ជួន វន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកគងពិសី បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សាលើបញ្ជីឈ្មោះបេក្ខភាពឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងការងារចាំបាច់សំខាន់ៗមួយចំនួនទៀត។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលប្រជុំស្នាក់ការគណបក្សស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង១៣ លោក ហន ពិសិដ្ឋ ប្រធានគណៈកម្មាធិការគណបក្សស្រុក ព្រមទាំងសមាជិកអចិន្ត្រៃយ៍គណបក្សស្រុកយ៉ាងច្រើនកុះករ។

មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
អគ្គិភ័យឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​នៅរោងចក្រ YTC Corperation ​ស្ថិត​នៅ​ទល់​មុខ​សាលា​ស្រុក​សំរោង​ទង​
សន្តិសុខសង្គម

អគ្គិភ័យឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​នៅរោងចក្រ YTC Corperation ​ស្ថិត​នៅ​ទល់​មុខ​សាលា​ស្រុក​សំរោង​ទង​

កំពង់ស្ពឺ÷ ក្រោមការយកចិត្តទុកដាក់និងមានការចង្អុលបង្ហាញពី លោក​ឧត្តម​សេនីយ៍ត្រី ម៉េ​ង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ នៅវេលា​ម៉ោង​ ១៣:៥០​ នាទី​រសៀល​ថ្ងៃទី​២៦​ ខែ​តុលា​ ឆ្នាំ​២០២៦នេះ​​​​ ក្រុមការងារប្រចាំមណ្ឌលប្រតិបត្តិការ HotLine 1292 (២៤ម៉ោងលើ២៤ម៉ោង) នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានទទួលការហៅចូលពីប្រជា​ពលរដ្ឋ​​ រាយការណ៍និងប្តឹងដើម្បីសុំកិច្ចអន្តរាគមន៍ពីកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​។

មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
កម្លាំងជំនាញអាវុធហត្ថខេត្តកំពង់ស្ពឺ បានចុះអន្តរាគមន៍បង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីហិង្សាក្នុងគ្រួសារ ដោយមានការប្តឹងផ្ទាល់មាត់ពីប្រជាពលរដ្ឋដើម្បីសុំកិច្ចអន្តរាគមន៍ពីកម្លាំងអាវុធហត្ថ តាមលេខទូរស័ព្ទអន្តរាគមន៍សង្គ្រោះបន្ទាន់១២៩២ក្នុងភូមិសាស្ត្រស្រុកថ្ពង...
សន្តិសុខសង្គម

កម្លាំងជំនាញអាវុធហត្ថខេត្តកំពង់ស្ពឺ បានចុះអន្តរាគមន៍បង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីហិង្សាក្នុងគ្រួសារ ដោយមានការប្តឹងផ្ទាល់មាត់ពីប្រជាពលរដ្ឋដើម្បីសុំកិច្ចអន្តរាគមន៍ពីកម្លាំងអាវុធហត្ថ តាមលេខទូរស័ព្ទអន្តរាគមន៍សង្គ្រោះបន្ទាន់១២៩២ក្នុងភូមិសាស្ត្រស្រុកថ្ពង...

កំពង់ស្ពឺ៖ដោយអនុវត្តតាមការចង្អុលបង្ហាញនិងបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ‌‎ព្រមទាំងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តមព្រះរាជអាជ្ញា អមសាលាដំបូងខត្តកំពង់ស្ពឺ​​ កាលពីវេលាម៉ោង១៩:៥៤នាទី ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ក្រុមការងារប្រចាំមណ្ឌលប្រតិបត្តិការ HotLine 1292 (២៤ម៉ោងលើ២៤ម៉ោង) នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានទទួលការហៅចូលពីប្រជា​ពលរដ្ឋ​​ រាយការណ៍និងប្តឹងដើម្បីសុំកិច្ចអន្តរាគមន៍ពីកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ថាមានករណីហិង្សាក្នុងគ្រួសារ។

មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
🔥  ព័ត៌មានបឋម មានករណីអគ្គិភ័យឆេះរោងចក្រ YTC Corperation កាត់ដេរនៅឃុំវល្លិ៍ស ស្រុកសំរោងទង
សន្តិសុខសង្គម

🔥 ព័ត៌មានបឋម មានករណីអគ្គិភ័យឆេះរោងចក្រ YTC Corperation កាត់ដេរនៅឃុំវល្លិ៍ស ស្រុកសំរោងទង

🔥​ ព័ត៌មាន​បឋម​ មានករណី​អគ្គិភ័យ​ឆេះ​រោងចក្រ​ YTC Corperation​ កាត់ដេរ​នៅឃុំវល្លិ៍ស​ ស្រុក​សំរោង​ទង​ នៅទល់មុខសាលា​ស្រុ​ក​ ស្ថិត​នៅ​តាមបណ្ដោយ​ផ្លូវជាតិ​លេខ​៤​ ​ចន្លោះ​គីឡូម៉ែត្រ​លេខ៤១​ ​ ☎️Hotline​ 097​ 7780​ 018​ ,​ 26/10/2026​ សមត្ថកិច្ច​នគរបាល​ខេត្ត​កំពង់​ស្ពឺ​+ស្រុក​សំរោង​ទង​ បានចេញរថយន្ត​អគ្គិភ័យ​ប្រតិបត្ដិការសង្រ្គោះ​ 🚒🚒

មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត