
ឯកឧត្តម នេត្រ ភក្ត្រា៖ អ្នកសារព័ត៌មាន និងអាជ្ញាធរ មិនមែនជាសត្រូវនឹងគ្នា ប៉ុន្តែជាដៃគូ ក្នុងការបម្រើប្រជាពលរដ្ឋ តាមរយៈការផ្សព្វផ្សាយ
(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់យ៉ាងដូច្នេះ ក្នុងឱកាសដែលឯកឧត្តម អញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពី «ការលើកកម្ពស់ការទទួលខុសត្រូវវិជ្ជាជីវៈសារព័ត៌មាន ការគោរពក្រមសីលធម៌ និងការអនុវត្តច្បាប់ក្នុងយុគសម័យឌីជីថល» នៅទីស្តីការក្រសួងព័ត៌មាន រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ស្ថាប័ន អាជ្ញាធរមូលដ្ឋាន តំណាងសមាគមអ្នកសារព័ត៌មាន អ្នកគ្រប់គ្រងស្ថាប័នសារព័ត៌មាន និពន្ធនាយក អ្នកសារព័ត៌មាន និងអ្នកផលិតមាតិកាឌីជីថល ប្រមាណជិត ៧០០នាក់ ។











