
សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦៖
សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦៖

សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦៖













នារសៀលថ្ងៃសៅរ៍ ១៣កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ឯកឧត្តម ឈួរ សុបញ្ញា សមាជិកយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំដំណាក់រាំ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកថវិកាមួយចំនួនទៅឧបត្ថម្ភជូនលោកពលបាលឯក ហ៊ឹម មេសា ជាកងទ័ព ដែលមានជំងឺដុះសាច់ក្នុងខួរក្បាលនិងកំពុងបន្តសម្រាកព្យាបាលនៅគេហដ្ឋាន ស្ថិតក្នុងភូមិពោធិ៍ ឃុំដំណាក់រាំង។


កំពង់ស្ពឺ÷ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ - បិទទ្វារទឹកទំនប់តាសាល - បើកទ្វារទឹករលាំងជ្រៃ មួយ ទ្វារ (១=០,៧០ ម៉ែត្រ)


កំពង់ស្ពឺ÷ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ស៊ឹម ប៉ុណ្ណឫទ្ធិ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំជង្រុក បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅខែវិច្ឆិកា ឆ្នាំ២០២៦ នៅស្នាក់ការគណបក្សឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធសរុប ៨៥នាក់។ កិច្ចប្រជុំនេះផ្ដោតសំខាន់លើការជំរុញការងារពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ព្រមទាំងការផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧។


កំពង់ស្ពឺ÷ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ លោក ញ៉េន មុន្នីរតនៈ អភិបាលរង នៃគណៈអភិបាលស្រុកគងពិសី បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋក្នុងយុទ្ធនាការជំរុញ និងជម្រះបណ្ណកកស្ទះ នៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅសាលាឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុក ព្រមទាំងលោកមេឃុំ និងក្រុមប្រឹក្សាឃុំផងដែរ។
