
ថ្នាក់ដឹកនាំស្រុកសន្ទុក ប្រគល់ថវិកាបេឡាមរណៈសង្គ្រោះ ជូនគ្រួសារសពលោក ពលបាលឯក ប៉ែន ភឿ នៅឃុំជ្រាប់
ថ្នាក់ដឹកនាំស្រុកសន្ទុក ប្រគល់ថវិកាបេឡាមរណៈសង្គ្រោះ ជូនគ្រួសារសពលោក ពលបាលឯក ប៉ែន ភឿ នៅឃុំជ្រាប់

ថ្នាក់ដឹកនាំស្រុកសន្ទុក ប្រគល់ថវិកាបេឡាមរណៈសង្គ្រោះ ជូនគ្រួសារសពលោក ពលបាលឯក ប៉ែន ភឿ នៅឃុំជ្រាប់













កំពង់ស្ពឺ៖ នៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២៦ រដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់គណៈកម្មាធិការពីគ្រោះយោបល់កិច្ចការស្ត្រី និងកុមារប្រចាំខែតុលា ឆ្នាំ២០២៦ និងលើកទិសដៅបន្តខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោកជំទាវ ចន យឿន សមាជិកាក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការ គ.ក.ស.កខេត្ត ព្រមទាំងមានការចូលរួមពី លោកលោកស្រីប្រធាន អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត និងអាជ្ញាធរពាក់ព័ន្ធផងដែរ


កំពង់ស្ពឺ៖នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចូលរួមកិច្ចប្រជុំផែនការការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ព្រមទាំងចុះត្រួតពិនិត្យទីតាំងជាក់ស្តែង ដើម្បីត្រៀមរៀបចំកម្លាំង និងមធ្យោបាយការពារសន្តិសុខ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសាលប្រជុំតេជោសន្តិភាព និងអគារសិក្សាតេជោសន្តិភាព នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ។


លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សូមជម្រាបជូនដំណឹងថា បើសិនជាបងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ បានជួបហេតុការណ៍ហើយត្រូវការ អន្តរាគមន៍ពីកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សូមបងប្អូនទំនាក់ទំនងមកលេខទូរស័ព្ទអន្តរាគមន៏សង្គ្រោះបន្ទាន់(HotLine)1292 (ដោយមិនចំណាយលុយនៅក្នុងការខលឡើយ24/24ម៉ោង)ឬអាចទំនាក់ទំនងតាមបណ្តាញTelegram,WhatsApp,CoolApp និងតាមរយៈលេខទូរស័ព្ទ 010 61 68 68 ដែលជាលេខរបស់បញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។


កំពង់ស្ពឺ÷ ក្រសួងបរិស្ថានសូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៩.៥០ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។
