
កម្ពុជា-ឡាវ បន្តពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ និងវេទិកាភ្ជាប់ទំនាក់ទំនងរដ្ឋ-ឯកជន អបអរសាទរខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូត
ពិធីដ៏មានសារៈសំខាន់នេះ ក៏មានការអញ្ជើញចូលរួម ពីសំណាក់ ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ដែលបានដឹកនាំគណៈប្រតិភូរដ្ឋបាលខេត្ត ចូលរួមក្នុងនាមជាខេត្តមានព្រំប្រទល់ភូមិផងរបងជាមួយគ្នា និងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅបំផុតពីភាគីឡាវ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ និងអ្នកពាក់ព័ន្ធក្នុងវិស័យទេសចរណ៍នៃប្រទេសទាំងពីរ ។







