
ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងពិធីព្រលែងកូនត្រីពូជ និងកូនបង្កងពូជសរុបជាង១០ម៉ឺនក្បាលនៅចំណុចដងស្ទឹងសង្កែ ក្រុងបាត់ដំបង
បាត់ដំបង៖ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីព្រលែងកូនត្រីពូជ និងកូនបង្កងពូជ នៅចំណុចដងស្ទឹងសង្កែ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ដើម្បីធ្វើឱ្យស្ទឹងសង្កែសំបូរទៅដោយមច្ឆជាតិសម្រាប់បម្រើឱ្យសេចក្ដីត្រូវការហូបចុករបស់ប្រជាពលរដ្ឋក្នុងតំបន់។











