
សេចក្តីជូនដំណឹង ស្តីពី ការឈានចូលដំណាក់កាលរដូវរំហើយ និងការប្រែប្រួលស្ថានភាពអាកាសធាតុ ក្នុងខេត្តប៉ៃលិន
យោងតាមការតាមដាន និងវិភាគស្ថានភាពអាកាសធាតុ ព្រមទាំងទិន្នន័យឧតុនិយមជាក់ស្តែង មន្ទីរធនធានទឹក និងឧតុនិយមខេត្តប៉ៃលិន សូមជម្រាបជូនសាធារណជន និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ ថ្នាក់ឱ្យបានជ្រាបថា៖ ខេត្តប៉ៃលិនបាននិងកំពុងឈានចូលដំណាក់កាលរដូវរំហើយ ដែលជាដំណាក់កាល អន្តរកាលពីរដូវវស្សាឈានទៅរដូវប្រាំង។ ដំណាក់កាលនេះ អាចបន្តរហូតដល់ការចូលមកដល់នៃរដូវប្រាំង ពេញលេញក្នុងខែមករា ឆ្នាំ២០២៧ ខាងមុខ។











