
កម្ពុជា-ឡាវ បើកវេទិកាសន្ទនាជំរុញទេសចរណ៍ និងផ្គូផ្គងវិនិយោគតាមព្រំដែននៅខេត្តស្ទឹងត្រែង អបអរខួបទូត៧០ឆ្នាំ
ខេត្តស្ទឹងត្រែង៖ ក្នុងគោលបំណងអបអរសាទរខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ វេទិកាសន្ទនាស្តីពីការសម្របសម្រួលទេសចរណ៍តាមបណ្តោយព្រំដែន និងការផ្គូផ្គងវិនិយោគទេសចរណ៍ទ្វេភាគី ត្រូវបានប្រារព្ធពិធីបើកយ៉ាងអធិកអធមនៅលើទឹកដីខេត្តស្ទឹងត្រែង។











