លោក យឹម ណន ប្រធានមន្ទីរ បានដឹកនាំថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ចូលរួមអមដំណេីរឯកឧត្តម ប៊ិន សារ៉េត អតីតប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ អញ្ជេីញសួរសុខទុក្ខលោក លឹម គឹមឡុង

លោក យឹម ណន ប្រធានមន្ទីរ បានដឹកនាំថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ចូលរួមអមដំណេីរឯកឧត្តម ប៊ិន សារ៉េត អតីតប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ អញ្ជេីញសួរសុខទុក្ខលោក លឹម គឹមឡុង

កំពង់ស្ពឺ÷ នារសៀលថ្ងៃចន្ទ​ ៨កេីត​ ខែអស្សុជ​ ឆ្នាំមមី​ អដ្ឋស័ក​ ពុទ្ធសករាជ​ ២៥៧០​ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦​ លោក​ យឹម​ ណន​ ប្រធានមន្ទីរ​ បានដឹកនាំថ្នាក់ដឹកនាំ​ និងមន្រ្តីរាជការ​ ចូលរួមអមដំណេីរឯកឧត្តម ប៊ិន សារ៉េត អតីតប្រធានមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទខេត្តកំពង់ស្ពឺ​ អញ្ជេីញសួរសុខទុក្ខលោក​ លឹម​ គឹមឡុង​ អតីតប្រធានការិយាល័យរដ្ឋបាល​-បុគ្គលិក​ ដែលមានជំងឺកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន​ ស្ថិតនៅភូមិផ្សារចាស់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន។ ក្នុងនាមថ្នាក់ដឹកនាំមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទខេត្តកំពង់ស្ពឺ​ សូមជូនលោក​ មានសុខភាពល្អបរិបូរណ៍​ និងឆាប់ជាសះស្បេីយពីជំងឺ🙏

ព័ត៌មានពាក់ព័ន្ធ

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ជួបសំណេះសំណាល និងពិភាក្សាការងារជាមួយនាយកសាខា Metfone ខេត្តកំពង់ស្ពឺ...
សន្តិសុខសង្គម
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ជួបសំណេះសំណាល និងពិភាក្សាការងារជាមួយនាយកសាខា Metfone ខេត្តកំពង់ស្ពឺ...
កំពង់ស្ពឺ៖ នៅថ្ងៃចន្ទ ៨កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្ត ជួបសំណេះសំណាល និងពិភាក្សាការងារមួយចំនួនជាមួយលោក ថៀវ វ៉ាន់ណាម នាយកសាខា Metfone ខេត្តកំពង់ស្ពឺ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ  បានអញ្ជើញជាអធិបតីដឹកនាំប្រជុំការងារជំនាញដើម្បីដាក់ផែនការនិងលើកទិសដៅការងារបន្ត ព្រមទាំងកែសម្រួលចំណុចខ្វះខាត និងឈានទៅពង្រឹងលើការងារជំនាញ ឲ្យកាន់តែមានប្រសិទ្ធិភាពបន្ថែមទៀត...

កំពង់ស្ពឺ៖នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញ​ជា​អធិបតី​ដឹកនាំប្រជុំការងារជំនាញដើម្បីដាក់ផែនការនិងលើកទិសដៅការងារបន្ត ព្រមទាំងកែសម្រួលចំណុចខ្វះខាត និងឈានទៅពង្រឹងលើការងារជំនាញ ឲ្យកាន់តែមានប្រសិទ្ធិភា​ពបន្ថែមទៀត​ ដោយមានការចូលរួមពីប្រធានមន្ទីរ នាយការិយាល័យ ព្រមទាំងនាយទាហានពាក់ពន្ធ័​ចូល​រួម​ផងដែរ​​​​ ស្ថិតនៅសាលប្រជុំលោកមេបញ្ជាការ៕
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
មន្ត្រីជំនាញស្រុកឃុំ បានចុះទីតាំងស្ពាន ០៦ កន្លែង  ដែលរងប៉ះពាល់ទឹកជំនន់
សន្តិសុខសង្គម
មន្ត្រីជំនាញស្រុកឃុំ បានចុះទីតាំងស្ពាន ០៦ កន្លែង ដែលរងប៉ះពាល់ទឹកជំនន់
រសៀលថ្ងៃចន្ទ ៨កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ លោក ហន ពិសិដ្ឋ អភិបាលស្រុកគង់ពិសី ជាមួយ លោក កង សំណាង អភិបាលរងស្រុក មន្ត្រីជំនាញស្រុកឃុំ បានចុះទីតាំងស្ពាន ០៦ កន្លែង ដែលរងប៉ះពាល់ទឹកជំនន់ ក្នុងនោះឃុំស្នំក្រពើ ចំនួន ០៤ កន្លែង ឃុំព្រៃវិហារចំនួន ០២ កន្លែង ក្នុងគោលបំណង ស្វែងរកដំណោះស្រាយ ជូនបងប្អូនប្រជាពលរដ្ឋក្នុងការដោះស្រាយជូនបងបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានយើង ពិសេសបងប្អូនកម្មករនិយោជិត ។ សូមបងប្អូនមេត្តាអត់ធ្មត់ រដ្ឋបាលស្រុករួមគ្នាជាមួយថ្នាក់ដឹកនាំយើងកំពុងដោះស្រាយជូនហើយ ដោយរង់ចាំស្ថានភាពទឹកស្រកជាងនេះបន្តិច ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
ចូលរួមរំលែកទុក្ខបុណ្យសពឧបាសិកា ពុធ វ៉ែន ភេទស្រី អាយុ ៩៥ឆ្នាំ ទទួលមរណភាព ដោយរោគាពាធ
សន្តិសុខសង្គម
ចូលរួមរំលែកទុក្ខបុណ្យសពឧបាសិកា ពុធ វ៉ែន ភេទស្រី អាយុ ៩៥ឆ្នាំ ទទួលមរណភាព ដោយរោគាពាធ
កំពង់ស្ពឺ÷ ថ្ងៃចន្ទ ៨កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ -ឯកឧត្តម ជួន វន រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកគងពិសី អញ្ជើញអមដំណើរដោយលោក ហន ពិសិដ្ឋ ប្រធានគណបក្សស្រុក លោក មែន ពុំ អនុប្រធានគណបក្សស្រុក និងថ្នាក់ដឹកនាំស្រុក ឃុំ បានគោរពអញ្ជើញចូលរួមរំលែកទុក្ខបុណ្យសពឧបាសិកា ពុធ វ៉ែន ភេទស្រី អាយុ ៩៥ឆ្នាំ ទទួលមរណភាព ដោយរោគាពាធ សពត្រូវជាម្តាយក្មេកលោក ណុប សុខ មេឃុំពេជ្រមុនី ស្ថិតនៅភូមិពន្លឺខែ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ សម្ភារៈរួមមាន៖ អង្ករ ៥០គីឡូក្រាម មី ២កេស ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ទឹកសុទ្ធ ១កេស និងថវិកាសរុប ៩០០,០០០រៀល។ ក្នុងនោះថវិកាឯកឧត្តម ជួន វន ៥០០,០០០រៀល គណបក្សស្រុក សម្ភារៈនិងថវិកាចំនួន ៤០០,០០០រៀល។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
កិច្ចការពាររក្សាសន្ដិសុខនៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ (អតីតបញ្ជាការដ្ឋានកងរថពាសដែកACO) ត្រួតពិនិត្យផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនសម្តេចមហាបវរធិបតី  ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសាលប្រជុំ

(កំពង់ស្ពឺ​)៖​ នាព្រឹកថ្ងៃចន្ទ ៨កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ត្រូវនឹង ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២​៦​នេះ​ លោកឧត្ដមសេនីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការ​នគរបាល​ខេត្ត​កំពង់​ស្ពឺ​ បានអញ្ជេីញចូលរួមក្នុងកិច្ចប្រជុំជាន់​ខ្ពស់កិច្ចការពាររក្សាសន្ដិសុខ​នៅសាលាហ្វឹកហ្វឺនកងក​ម្លាំងរក្សាសន្តិភាពពហុជាតិ (អតីតបញ្ជាការដ្ឋានកងរថ​ពាសដែក​ACO) ត្រួតពិនិត្យផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បំ​ផុ​តក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវកា​រនូវសាលប្រជុំតេជោសន្តិភាព និងអគារសិក្សាតេជោ​សន្តិ​ភា​ព នាពេល​ខាងមុខនេះ​។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
នាយិកាសាខា និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខា ជូនក្រុមគ្រួសារលោក ប៉ិច ហ៊ីម អាយុ ៥៣ឆ្នាំ ជាមេភូមិ រងគ្រោះដោយភ្លើងឆេះផ្ទះ
សន្តិសុខសង្គម
នាយិកាសាខា និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខា ជូនក្រុមគ្រួសារលោក ប៉ិច ហ៊ីម អាយុ ៥៣ឆ្នាំ ជាមេភូមិ រងគ្រោះដោយភ្លើងឆេះផ្ទះ
នារសៀលថ្ងៃសុក្រទី១៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការសាខា បានចាត់លោកស្រី មាស ចន្នី នាយិកាសាខា និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខា ជូនក្រុមគ្រួសារលោក ប៉ិច ហ៊ីម អាយុ ៥៣ឆ្នាំ ជាមេភូមិ រងគ្រោះដោយភ្លើងឆេះផ្ទះ ដែលបណ្តាលមកពី ស្ថិតនៅភូមិរលួស ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត

ព័ត៌មានថ្មីៗ

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ជួបសំណេះសំណាល និងពិភាក្សាការងារជាមួយនាយកសាខា Metfone ខេត្តកំពង់ស្ពឺ...
សន្តិសុខសង្គម

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ជួបសំណេះសំណាល និងពិភាក្សាការងារជាមួយនាយកសាខា Metfone ខេត្តកំពង់ស្ពឺ...

កំពង់ស្ពឺ៖ នៅថ្ងៃចន្ទ ៨កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្ត ជួបសំណេះសំណាល និងពិភាក្សាការងារមួយចំនួនជាមួយលោក ថៀវ វ៉ាន់ណាម នាយកសាខា Metfone ខេត្តកំពង់ស្ពឺ។

មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ  បានអញ្ជើញជាអធិបតីដឹកនាំប្រជុំការងារជំនាញដើម្បីដាក់ផែនការនិងលើកទិសដៅការងារបន្ត ព្រមទាំងកែសម្រួលចំណុចខ្វះខាត និងឈានទៅពង្រឹងលើការងារជំនាញ ឲ្យកាន់តែមានប្រសិទ្ធិភាពបន្ថែមទៀត...
សន្តិសុខសង្គម

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីដឹកនាំប្រជុំការងារជំនាញដើម្បីដាក់ផែនការនិងលើកទិសដៅការងារបន្ត ព្រមទាំងកែសម្រួលចំណុចខ្វះខាត និងឈានទៅពង្រឹងលើការងារជំនាញ ឲ្យកាន់តែមានប្រសិទ្ធិភាពបន្ថែមទៀត...

កំពង់ស្ពឺ៖នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញ​ជា​អធិបតី​ដឹកនាំប្រជុំការងារជំនាញដើម្បីដាក់ផែនការនិងលើកទិសដៅការងារបន្ត ព្រមទាំងកែសម្រួលចំណុចខ្វះខាត និងឈានទៅពង្រឹងលើការងារជំនាញ ឲ្យកាន់តែមានប្រសិទ្ធិភា​ពបន្ថែមទៀត​ ដោយមានការចូលរួមពីប្រធានមន្ទីរ នាយការិយាល័យ ព្រមទាំងនាយទាហានពាក់ពន្ធ័​ចូល​រួម​ផងដែរ​​​​ ស្ថិតនៅសាលប្រជុំលោកមេបញ្ជាការ៕

មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
កិច្ចប្រជុំផ្សព្វផ្សាយស្ដីពី “ ការងារមួយចំនួនឆ្ពោះទៅកាន់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់អាណ្ណតិទី ៦ ឆ្នាំ២០២៧និងជំរុញដល់ក្រុមការងារស្រ្ដីនៅមូលដ្ឋាន
នយោបាយ

កិច្ចប្រជុំផ្សព្វផ្សាយស្ដីពី “ ការងារមួយចំនួនឆ្ពោះទៅកាន់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់អាណ្ណតិទី ៦ ឆ្នាំ២០២៧និងជំរុញដល់ក្រុមការងារស្រ្ដីនៅមូលដ្ឋាន

កំពង់ស្ពឺ÷ ថ្ងៃអាទិត្យ ៧ កើត ខែ អស្សុជ ឆ្នាំមមីអដ្ឋស័កព.ស ២៥៧០ ត្រូវនឹងថ្ងៃទី១៨ខែតុលាឆ្នាំ២០២៦ ។        ក្រុមចលនាស្ត្រី ខេត្តកំពង់ស្ពឺដឹកនាំដោយលោកជំទាវទឹម   សាវាត ប្រធានក្រុមចលនាស្ត្រីខេត្ត បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្ដីពី “ ការងារមួយចំនួនឆ្ពោះទៅកាន់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់អាណ្ណតិទី ៦ ឆ្នាំ២០២៧និងជំរុញដល់ក្រុមការងារស្រ្ដីនៅមូលដ្ឋាន អោយដាក់ពាក្យបម្រើការងារនៅតាមការិយាល័យបោះឆ្នោតអោយបានគ្រប់ការិយាល័យក្រុង ស្រុក “ ជូនដល់ក្រុមការ ងារស្រ្ដីគណៈកម្មាធិការបក្សប្រជាជន ស្រុកថ្គង។

មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
កំពង់ស្ពឺមាន សន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”
សេចក្តីជូនដំណឹង

កំពង់ស្ពឺមាន សន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”

កំពង់ស្ពឺ÷ ក្រសួងបរិស្ថានសូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៧.០៤ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។

មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
លោក យឹម ណន ប្រធានមន្ទីរ បានដឹកនាំថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ចូលរួមអមដំណេីរឯកឧត្តម ប៊ិន សារ៉េត អតីតប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ អញ្ជេីញសួរសុខទុក្ខលោក លឹម គឹមឡុង - មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ