
ផ្លូវបេតុងជាង២០គីឡូម៉ែត្រពីក្រុងស្ទឹងសែនទៅស្រុកកំពង់ស្វាយ ជួយសម្រួលសេដ្ឋកិច្ចប្រជាពលរដ្ឋ
ផ្លូវបេតុងជាង២០គីឡូម៉ែត្រពីក្រុងស្ទឹងសែនទៅស្រុកកំពង់ស្វាយ ជួយសម្រួលសេដ្ឋកិច្ចប្រជាពលរដ្ឋ

ផ្លូវបេតុងជាង២០គីឡូម៉ែត្រពីក្រុងស្ទឹងសែនទៅស្រុកកំពង់ស្វាយ ជួយសម្រួលសេដ្ឋកិច្ចប្រជាពលរដ្ឋ













កំពង់ស្ពឺ÷ក្រសួងបរិស្ថានសូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៩.៦៥ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។


កំពង់ស្ពឺ÷ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ - បើកទ្វារទឹកទំនប់តាសាល មួយ ទ្វារ កម្ពស់ ០,៥០ ម៉ែត្រ - បើកទ្វារទឹករលាំងជ្រៃ បី ទ្វារ (១=១,៥០ ម៉ែត្រ; ២=១,០០ ម៉ែត្រ) *១~ស្ថានភាពទូទៅ៖* -រលាំងជ្រៃថ្ងៃនេះ ៧,២០ ម/ថ្ងៃម្សិលមិញ ៧,១៥ ម (+០,០៥ ម) ហូរពីលើ កម្រិតកម្ពស់ធម្មតាសន្ទះទ្វារទឹកផ្នែកខាងលើ=+០,២០ ម - ពាមឃ្លៃថ្ងៃនេះ=៤,៦៥ ម / ថ្ងៃម្សិលមិញ=៤,៣៥ ម (+០,៣០ ម ) -តាសាល ថ្ងៃនេះ=១៩,២៨ ម /ថ្ងៃម្សិលមិញ=១៩,២៤ ម (+០,០៤ ម ) ហូរពីលើ កម្រិតកម្ពស់ខ្នងលើទំនប់បង្ហៀរ=+០,២៨ ម ៣~សីតុណ្ហភាព៖ (តាមស្ថានីយ៍មិនស្វយ័ប្រវត្តិ) -ថ្ងៃនេះ Max=៣៤,០°c / Min =២៥,០°c ថ្ងៃម្សិលមិញMax=៣៤,០°c /Min=២៥.០°c ៤~ ទឹកភ្លៀង៖ ប្រភព: មន្ទីរធនធានទឹកនិយមខេត្តកំពង់ស្ពឺ។


ខេត្តកំពង់ស្ពឺ៖ នៅព្រឹកថ្ងៃអង្គារ៍ ទី២០ ខែតុលា ឆ្នាំ២០២៦ នៅក្នុងសាលប្រជុំ គិរីរម្យ (ជាន់ផ្ទាល់ដី) នៃអគាររដ្ឋបាលខេត្តកំពង់ស្ពឺ លោក ជេត ដុំ នាយករងរដ្ឋបាលសាលាខេត្ត បានដឹកនាំកិច្ចប្រជុំពិភាក្សា និងស្វែងរកដំណោះស្រាយជុំវិញករណីវិវាទលើកិច្ចសន្យាទិញ-លក់ដីធ្លី ដែលមានទីតាំងស្ថិតនៅក្នុងភូមិស្រង់ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ កិច្ចប្រជុំនេះមានការចូលរួមពីតំណាងទីចាត់ការអន្តរវិស័យសាលាខេត្ត, មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត, មន្ទីរអធិការកិច្ចខេត្ត, អាជ្ញាធរស្រុកគងពិសី, អាជ្ញាធរឃុំស្រង់, មេភូមិស្រង់ ព្រមទាំងភាគីពាក់ព័ន្ធជាច្រើនរូបទៀត។


(កំពង់ស្ពឺ)៖ដោយអនុវត្ដតាមបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ កងកម្លាំងនគរបាលបានអនុវត្តការរឹតបន្តឹងការប្រើប្រាស់មធ្យោបាយយានយន្តគ្រប់ប្រភេទដែលធ្វើដំណើរនៅលេីផ្លូវជាតិ និងការដឹកជញ្ជូនសម្ភារៈទំនិញគ្រប់ប្រភេទ ចំណុចពិសេសសូមបងប្អូនបេីកបរដោយការទទួលខុសត្រូវ គោរពល្បឿនកំណត់ រាល់ការដឹកជញ្ជូនសម្ភារៈទំនិញអោយមានការគឹតអំពីលក្ខណៈសុវត្ថិភាពរួម ការបេីកបរគ្មានជាតិស្រវឹង «បេីស្រវឹងកុំបេីកបរ » នគរបាល ជ្រើសរើសយកវិធានការអប់រំច្រើនជាងវិធានការផាកពិន័យ តែក៏មិនបណ្ដែតបណ្ដោយអោយ គ្រោះថ្នាក់ចរាចរណ៍បន្ដកេីតឡេីងដដែលនិងរីកកាន់ធំ នោះឡេីយ៕
