
ក្រុមប្រឹក្សាខេត្ត បើកកិច្ចប្រជុំសាមញ្ញលើកទី២៩ អាណត្តិទី៤ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងការផ្តល់សេវាជូនប្រជាពលរដ្ឋ
(កំពង់ចាម)៖ ក្រុមប្រឹក្សាខេត្តកំពង់ចាម បើកកិច្ចប្រជុំសាមញ្ញលើកទី២៩ អាណត្តិទី៤ ក្រោមអធិបតីភាព ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តលើរបៀបវារៈសំខាន់ៗ ក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពការងារ និងការផ្តល់សេវាជូនប្រជាពលរដ្ឋក្នុងខេត្តឱ្យកាន់តែល្អប្រសើរ។











