
លោក បាន ស្រេង អភិបាលស្រុកស្ទឹងត្រង់ បានបញ្ជាក់ថា ការរៀបចំពិធីប្រណាំងទូកង ទូកខ្នាតអន្តរជាតិនាពេលនេះ គឺដើម្បីថែរក្សាប្រពៃណីទំនៀមទម្លាប់ខ្មែរ និងលើកកម្ពស់សាមគ្គីភាព
ផលិតដោយ៖ មន្ទីរព័ត៌មាន ខេត្តកំពង់ចាម

ផលិតដោយ៖ មន្ទីរព័ត៌មាន ខេត្តកំពង់ចាម













កំពង់ស្ពឺ៖ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិដ៏ធំមួយរបស់ខ្មែរ បាននិងកំពុងប្រព្រឹត្តទៅយ៉ាងអធិកអធម និងពេញនិយមនៅគ្រប់វត្តអារាមទាំងអស់ទូទាំងប្រទេស ជាមួយនឹងទឹកចិត្តសទ្ធាជ្រះថ្លាយ៉ាងជ្រាលជ្រៅពីសំណាក់បងប្អូនប្រជាពុទ្ធបរិស័ទជិតឆ្ងាយ។


ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ ត្រូវនឹងថ្ងៃទី១៥រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ដែលជាថ្ងៃបិណ្ឌទី១៥ និងជាថ្ងៃបញ្ចប់នៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានចុះដឹកនាំកងកម្លាំងនគរបាលផ្ទាល់ ដើម្បីការពារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ នៅឯទីតាំងវត្តហរិរក្សរាជនី ហៅ «វត្តក្នុងវាំង វាំងចាស់»។


ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេយាងជាព្រះរាជាធិបតីក្នុងព្រះរាជពិធីចាក់ទឹកដូងថ្វាយព្រះបិតរ នៅព្រះទីនាំងទេវាវិនិច្ឆ័យមហៃមហាស្ថាន នារាត្រីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦។


ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃក្រសួងព័ត៌មាន ផ្ញើសារលិខិតរំលែកទុក្ខជូន លោកជំទាវ ថូ លន ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ ឯកឧត្តម ខៀវ មុត សមាជិកព្រឹទ្ធសភា ប្រធានក្រុមព្រឹទ្ធសភាប្រចាំភូមិភាគទី៥ និងជាអនុប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងអធិការកិច្ចនៃព្រឹទ្ធសភា កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៧៦ឆ្នាំ 📱 App iOS 📱 App Android 👉 Facebook 👉 Telegram 👉 YouTube 👉 TikTok 👉 Twitter 👉 Instagram 👉 LinkedIn 👉 Website
