រដ្ឋបាលខេត្តប៉ៃលិន និងក្រសួងបរិស្ថាន បើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីការប្រមូល និងការបែងចែកផលប្រយោជន៍ពីធនធានពន្ធុ និងការបង់ថ្លៃសេវាប្រព័ន្ធអេកូឡូស៊ី

រដ្ឋបាលខេត្តប៉ៃលិន និងក្រសួងបរិស្ថាន បើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីការប្រមូល និងការបែងចែកផលប្រយោជន៍ពីធនធានពន្ធុ និងការបង់ថ្លៃសេវាប្រព័ន្ធអេកូឡូស៊ី

២០២៦ រដ្ឋបាលខេត្តប៉ៃលិន សហការជាមួយក្រសួងបរិស្ថាន បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យស្តីពីការប្រមូល និងការបែងចែកផលប្រយោជន៍ពីការប្រើប្រាស់ធនធានពន្ធុ (ABS) និងយន្តការអនុវត្តសាកល្បងការបង់ថ្លៃសេវាប្រព័ន្ធអេកូឡូស៊ី (PES) ដើម្បីលើកកម្ពស់ការយល់ដឹង និងការចូលរួមក្នុងការគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិប្រកបដោយចីរភាព។

មន្ទីរបរិស្ថានខេត្តប៉ៃលិនប្រព័ន្ធអេកូឡូស៊ី (pes)សណ្តាប់ធ្នាប់សាធារណៈ

ព័ត៌មានពាក់ព័ន្ធ

លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ បានដឹកនាំកិច្ចប្រជុំគណៈស្នងការ ស្តីពីការរៀបចំផែនការ និងពង្រឹងវិធានការការពារ រក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ
សន្តិសុខសង្គម
លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ បានដឹកនាំកិច្ចប្រជុំគណៈស្នងការ ស្តីពីការរៀបចំផែនការ និងពង្រឹងវិធានការការពារ រក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ
ដោយអនុវត្តនូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការនគរបាលខេត្តប៉ៃលិន បានដឹកនាំកិច្ចប្រជុំគណៈស្នងការ ស្តីពីការរៀបចំផែនការ និងពង្រឹងវិធានការការពារ រក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
នគរបាលស្រុកសាលាក្រៅ សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលស្ទឹងកាច់ ចុះបង្រ្កាបករណីចែកចាយនិងជួញដូរសារធាតុញៀន ឃាត់ខ្លូនជនសង្ស័យ ៧នាក់
សន្តិសុខសង្គម
នគរបាលស្រុកសាលាក្រៅ សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលស្ទឹងកាច់ ចុះបង្រ្កាបករណីចែកចាយនិងជួញដូរសារធាតុញៀន ឃាត់ខ្លូនជនសង្ស័យ ៧នាក់
(ប៉ៃលិន)៖ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន និងមានការចូលរួមសម្របសម្រួលនីតិវិធី ដោយលោក ប៊ិន ចាន់បូនិត្យ ព្រះរាជអាជ្ញារង នៃអយ្យការសាលាដំបូងខេត្តប៉ៃលិន កាលពីនៅវេលាម៉ោង ១៤:៣០នាទី ថ្ងៃទី ៤ ខែតុលា ឆ្នាំ២០២៦ កន្លងទៅ កម្លាំងផែនការងារប្រឆាំងគ្រឿងញៀន កម្លាំងអធិការនគរបាលស្រុកសាលាក្រៅ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងកាច់ បានសហការគ្នា ចុះបង្រ្កាបករណី ចែកចាយជួញដូរ និងរក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយធ្វើការឃាត់ខ្លួន បានមនុស្សចំនួន ៧នាក់/ស្រី ១នាក់ និងវត្ថុតាងមួយចំនួនធំ។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការមន្ទីរបរិស្ថានខេត្តប៉ៃលិន ចូលរួមកាន់បិណ្ឌវេនទី១១ នៅវត្តរតនសោភ័ណ
សន្តិសុខសង្គម
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការមន្ទីរបរិស្ថានខេត្តប៉ៃលិន ចូលរួមកាន់បិណ្ឌវេនទី១១ នៅវត្តរតនសោភ័ណ
លោក សាក់ សាវរិទ្ធ ប្រធានមន្ទីរបរិស្ថានខេត្តប៉ៃលិន ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរ បានអញ្ជើញចូលរួមប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេនទី១១ រួមគ្នាជាមួយមន្ទីរធនធានទឹក និងឧតុនិយម, មន្ទីរទេសចរណ៍, រតនាគារខេត្តប៉ៃលិន និងប្រជាពលរដ្ឋភូមិអូរតាប្រាង នៅវត្តរតនសោភ័ណ (ហៅវត្តកោងកាង) ស្ថិតក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដើម្បីចូលរួមទ្រទ្រង់ព្រះពុទ្ធសាសនា និងឧទ្ទិសកុសលជូនបុព្វការីជន។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
ការិយាល័យចុះឈ្មោះបោះឆ្នោតទាំង ៨ ក្នុងខេត្តប៉ៃលិន បើកដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦
សន្តិសុខសង្គម
ការិយាល័យចុះឈ្មោះបោះឆ្នោតទាំង ៨ ក្នុងខេត្តប៉ៃលិន បើកដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦
ប៉ៃលិន៖ ការិយាល័យចុះឈ្មោះបោះឆ្នោតទាំង ៨ ក្នុងខេត្តប៉ៃលិន បានបើកដំណើរការនៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ ដើម្បីអនុវត្តការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ស្របតាមប្រតិទិន និងការកំណត់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ត្រូវអនុវត្តចាប់ពីថ្ងៃទី៧ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅតាមសាលាឃុំ សង្កាត់ និងទីតាំងដែល គ.ជ.ប កំណត់។ សម្រាប់ខេត្តប៉ៃលិន ការិយាល័យចុះឈ្មោះទាំង ៨ បានចាប់ផ្តើមដំណើរការព្រមគ្នា ដើម្បីបម្រើប្រជាពលរដ្ឋដែលមានលក្ខខណ្ឌតាមច្បាប់ ក្នុងការពិនិត្យ និងធ្វើបច្ចុប្បន្នភាពព័ត៌មានរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោត។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
កម្លាំងនគរបាលខេត្តប៉ៃលិន បន្តជំរុញការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន
សន្តិសុខសង្គម
កម្លាំងនគរបាលខេត្តប៉ៃលិន បន្តជំរុញការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន
ប៉ៃលិន៖ នៅថ្ងៃអង្គារ ១០រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការចង្អុលបង្ហាញផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន កម្លាំងផែនការងារអត្តសញ្ញាណកម្ម នៃអធិការដ្ឋាននគរបាលក្រុង/ស្រុក បានបន្តចុះសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីជំរុញការផ្តល់សេវាអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាននានា ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
ការិយាល័យចុះឈ្មោះបោះឆ្នោតទាំង ៨ ក្នុងខេត្តប៉ៃលិន បើកដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦
សន្តិសុខសង្គម
ការិយាល័យចុះឈ្មោះបោះឆ្នោតទាំង ៨ ក្នុងខេត្តប៉ៃលិន បើកដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦
ប៉ៃលិន៖ ការិយាល័យចុះឈ្មោះបោះឆ្នោតទាំង ៨ ក្នុងខេត្តប៉ៃលិន បានបើកដំណើរការនៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ ដើម្បីអនុវត្តការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ស្របតាមប្រតិទិន និងការកំណត់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ត្រូវអនុវត្តចាប់ពីថ្ងៃទី៧ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅតាមសាលាឃុំ សង្កាត់ និងទីតាំងដែល គ.ជ.ប កំណត់។ សម្រាប់ខេត្តប៉ៃលិន ការិយាល័យចុះឈ្មោះទាំង ៨ បានចាប់ផ្តើមដំណើរការព្រមគ្នា ដើម្បីបម្រើប្រជាពលរដ្ឋដែលមានលក្ខខណ្ឌតាមច្បាប់ ក្នុងការពិនិត្យ និងធ្វើបច្ចុប្បន្នភាពព័ត៌មានរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោត។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត

ព័ត៌មានថ្មីៗ

សាលាឃុំរស្មីសាមគ្គីបានរៀបចំកិច្ចប្រជុំបើកសំណើដេញថ្លៃគម្រោងមូលនិធិឃុំឆ្នាំ២០២៦
ការអភិវឌ្ឍ

សាលាឃុំរស្មីសាមគ្គីបានរៀបចំកិច្ចប្រជុំបើកសំណើដេញថ្លៃគម្រោងមូលនិធិឃុំឆ្នាំ២០២៦

កំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦---ទីចាត់ការផែនការ និងវិនិយោគខេត្ត សហការជាមួយរដ្ឋបាលសាលាឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់​ ខេត្តកំពង់ស្ពឺ បានរៀបចំកិច្ចប្រជុំបើកសំណើដេញថ្លៃគម្រោងមូលនិធិសង្កាត់ ឆ្នាំ២០២៦ ប្រព្រឹត្តទៅនៅសាលាឃុំរស្មីសាមគ្គី ក្រោមអធិបតីភាព លោក យឿង​ ភឿន​ មេឃុំរស្មីសាមគ្គី និងជាប្រធានគណៈកម្មការលទ្ធកម្ម  និងវត្តមានអ្នកសង្កេតការថ្នាក់ខេត្ត/ស្រុក និងមន្ទីរពាក់ព័ន្ធ តំណាងក្រុមហ៊ុន និងអ្នកសារពត៌មានជាច្រើនរូបទៀត។

មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
លោកស្រី ទូច ថារី ប្រកាសតែងតាំងជា អភិបាលរង នៃគណៈអភិបាលក្រុងច្បារមន ខេត្តកំពង់ស្ពឺ ជំនួសលោកស្រី ប៉ែន សុខុម ត្រូវបានផ្ទេរភារកិច្ច
សន្តិសុខសង្គម

លោកស្រី ទូច ថារី ប្រកាសតែងតាំងជា អភិបាលរង នៃគណៈអភិបាលក្រុងច្បារមន ខេត្តកំពង់ស្ពឺ ជំនួសលោកស្រី ប៉ែន សុខុម ត្រូវបានផ្ទេរភារកិច្ច

កំពង់ស្ពឺ៖ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៦ លោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្ដកំពង់ស្ពឺ តំណាងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាគណៈអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃគណៈអភិបាលក្រុងច្បារមន ត្រូវបានប្រកាសតែងតាំង លោកស្រី ទូច ថារី ឋានន្តរសក្តិវរមន្រ្តីថ្នាក់លេខ១ ជាអភិបាលរង នៃគណៈអភិបាលក្រុងច្បារមន ខេត្តកំពង់ស្ពឺ ជំនួសលោកស្រី ប៉ែន សុខុម ត្រូវបានផ្ទេរភារកិច្ច ដែលពិធីនេះធ្វើឡើងនៅសាលប្រជុំ នៃអាគាររដ្ឋបាលក្រុងច្បារមន ។

មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
យុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពីសុវត្ថិភាពចរាចរណ៍ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ នៅខេត្តកំពង់ស្ពឺ
សន្តិសុខសង្គម

យុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពីសុវត្ថិភាពចរាចរណ៍ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ នៅខេត្តកំពង់ស្ពឺ

‎​កំពង់ស្ពឺ៖ ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៦សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ សហការជាមួយកាកបាទក្រហមកម្ពុជា និងមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត បានរៀបចំធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពីសុវត្ថិភាពចរាចរណ៍ ដល់សាធារណៈជនទូទៅក្នុងខេត្តកំពង់ស្ពឺ នាឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ក្រោមអធិបតីភាព ឯកឧត្តម ឃុន សាម៉េង នាយក នាយកដ្ឋានធនធានមនុស្សកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា លោកស្រី ប៉ោក សេដ្ឋា អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា និងមានការអញ្ជើញចូលរួមពីមន្ត្រីសាខា-អនុសាខាក្រុងច្បារមន មន្ទីរអង្គភាពជុំវិញខេត្ត នគរបាលចរាចរណ៍ យុវជនកាកបាទក្រហម អ្នកស្ម័គ្រចិត្ត កាយារិទ្ធ និងយុវជន ស. ស. យ .ក. សរុបចំនួន ៩០នាក់ ស្ថិតនៅវិមានឯករាជ្យខេត្តកំពង់ស្ពឺ ។

មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
រថយន្តធុនធំគ្រប់ប្រភេទ ត្រូវផ្អាកការធ្វើចរាចរណ៍នៅមុនថ្ងៃភ្ជុំ១ថ្ងៃ ថ្ងៃភ្ជុំ និងក្រោយភ្ជុំ១ថ្ងៃ
សេចក្តីជូនដំណឹង

រថយន្តធុនធំគ្រប់ប្រភេទ ត្រូវផ្អាកការធ្វើចរាចរណ៍នៅមុនថ្ងៃភ្ជុំ១ថ្ងៃ ថ្ងៃភ្ជុំ និងក្រោយភ្ជុំ១ថ្ងៃ

រថយន្តដឹកជញ្ជូនទំនិញធំៗ នឹងផ្អាកធ្វើចរាចរណ៍៣ថ្ងៃអំឡុងភ្ជុំបិណ្ឌ! គឺថ្ងៃទី១០ ១១ និងទី១២ ខែតុលា តាមគោលការណ៍ណែនាំឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក រថយន្តធុនធំគ្រប់ប្រភេទ ត្រូវផ្អាកការធ្វើចរាចរណ៍នៅមុនថ្ងៃភ្ជុំ១ថ្ងៃ ថ្ងៃភ្ជុំ និងក្រោយភ្ជុំ១ថ្ងៃ។

មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត