
អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖
អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖

អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖













កំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦---ទីចាត់ការផែនការ និងវិនិយោគខេត្ត សហការជាមួយរដ្ឋបាលសាលាឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានរៀបចំកិច្ចប្រជុំបើកសំណើដេញថ្លៃគម្រោងមូលនិធិសង្កាត់ ឆ្នាំ២០២៦ ប្រព្រឹត្តទៅនៅសាលាឃុំរស្មីសាមគ្គី ក្រោមអធិបតីភាព លោក យឿង ភឿន មេឃុំរស្មីសាមគ្គី និងជាប្រធានគណៈកម្មការលទ្ធកម្ម និងវត្តមានអ្នកសង្កេតការថ្នាក់ខេត្ត/ស្រុក និងមន្ទីរពាក់ព័ន្ធ តំណាងក្រុមហ៊ុន និងអ្នកសារពត៌មានជាច្រើនរូបទៀត។


កំពង់ស្ពឺ៖ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៦ លោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្ដកំពង់ស្ពឺ តំណាងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាគណៈអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃគណៈអភិបាលក្រុងច្បារមន ត្រូវបានប្រកាសតែងតាំង លោកស្រី ទូច ថារី ឋានន្តរសក្តិវរមន្រ្តីថ្នាក់លេខ១ ជាអភិបាលរង នៃគណៈអភិបាលក្រុងច្បារមន ខេត្តកំពង់ស្ពឺ ជំនួសលោកស្រី ប៉ែន សុខុម ត្រូវបានផ្ទេរភារកិច្ច ដែលពិធីនេះធ្វើឡើងនៅសាលប្រជុំ នៃអាគាររដ្ឋបាលក្រុងច្បារមន ។


កំពង់ស្ពឺ៖ ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៦សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ សហការជាមួយកាកបាទក្រហមកម្ពុជា និងមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត បានរៀបចំធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពីសុវត្ថិភាពចរាចរណ៍ ដល់សាធារណៈជនទូទៅក្នុងខេត្តកំពង់ស្ពឺ នាឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ក្រោមអធិបតីភាព ឯកឧត្តម ឃុន សាម៉េង នាយក នាយកដ្ឋានធនធានមនុស្សកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា លោកស្រី ប៉ោក សេដ្ឋា អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា និងមានការអញ្ជើញចូលរួមពីមន្ត្រីសាខា-អនុសាខាក្រុងច្បារមន មន្ទីរអង្គភាពជុំវិញខេត្ត នគរបាលចរាចរណ៍ យុវជនកាកបាទក្រហម អ្នកស្ម័គ្រចិត្ត កាយារិទ្ធ និងយុវជន ស. ស. យ .ក. សរុបចំនួន ៩០នាក់ ស្ថិតនៅវិមានឯករាជ្យខេត្តកំពង់ស្ពឺ ។


រថយន្តដឹកជញ្ជូនទំនិញធំៗ នឹងផ្អាកធ្វើចរាចរណ៍៣ថ្ងៃអំឡុងភ្ជុំបិណ្ឌ! គឺថ្ងៃទី១០ ១១ និងទី១២ ខែតុលា តាមគោលការណ៍ណែនាំឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក រថយន្តធុនធំគ្រប់ប្រភេទ ត្រូវផ្អាកការធ្វើចរាចរណ៍នៅមុនថ្ងៃភ្ជុំ១ថ្ងៃ ថ្ងៃភ្ជុំ និងក្រោយភ្ជុំ១ថ្ងៃ។
