
ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី អញ្ជើញសំណេះសំណាល និងនាំយកអំណោយចែកជូនកងកម្លាំងវរនគរបាលការពារព្រំដែនគោកលេខ ៦២១ និង៣០៣ នាឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ
ខេត្តមណ្ឌលគិរី៖ ដោយមានការយកចិត្តទុកដាក់ និងលើកទឹកចិត្តដល់កងកម្លាំងប្រដាប់អាវុធដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែន នារសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ គឹមនី អភិបាលខេត្ត ព្រមទាំងប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត និងអាជ្ញាធរស្រុក បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយចែកជូនដល់កងកម្លាំងវរនគរបាលការពារព្រំដែនគោកលេខ ៦២១ និងលេខ ៣០៣ នាឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលប្រព្រឹត្តទៅនៅបញ្ជាការដ្ឋានវរនគរបាលការពារព្រំដែនគោកលេខ ៦២១ ស្ថិតក្នុងភូមិឡេះ ឃុំដាក់ដាំ ស្រុកអូររាំង។











