
ស្ថានភាពទឹកស្ទឹងសែនក្នុងក្រុងព្រះវិហារ ស្ថិតក្រោមការតាមដានជាប្រចាំ និងមិនទាន់ឈានដល់កម្រិតប្រកាសអាសន្ននៅឡើយ
ស្ថានភាពទឹកនៅតាមដងស្ទឹងសែន ក្នុងភូមិសាស្ត្រក្រុងព្រះវិហារ គិតត្រឹមព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ នេះ មិនទាន់ឈានដល់កម្រិតប្រកាសអាសន្ននៅឡើយទេ ដោយកម្ពស់ទឹកបានកើនឡើងដល់ ១១ ម៉ែត្រ ខណៈកម្រិតត្រូវប្រកាសអាសន្នគឺ ១២ ម៉ែត្រ។











