
ព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី ស្ដេចយាងមកដល់មាតុប្រទេសវិញ បន្ទាប់ពីបានយាងទៅពិនិត្យព្រះរាជសុខភាពនៅប្រទេសចិន
ព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី ស្ដេចយាងមកដល់មាតុប្រទេសវិញ បន្ទាប់ពីបានយាងទៅពិនិត្យព្រះរាជសុខភាពនៅប្រទេសចិន

ព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី ស្ដេចយាងមកដល់មាតុប្រទេសវិញ បន្ទាប់ពីបានយាងទៅពិនិត្យព្រះរាជសុខភាពនៅប្រទេសចិន













កំពង់ស្ពឺ៖ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ អញ្ជើញដឹកនាំថ្នាក់នាំខេត្តកំពង់ស្ពឺ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធឧបាសក សាយ សុីម ត្រូវជាងឪពុកបង្កើតរបស់លោក សុីម រតនៈ អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ព។ កម្មវិធីនៅគេហដ្ឋានរបស់សព ស្ថិតនៅភូមិស្វាយក្រវ៉ាន់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ នារសៀលថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០២៦។


អាងស្តុកទឹកទូទាំងប្រទេស បច្ចុប្បន្ន មានចំនួន ១ ៦៥៩ អាង(គិតត្រឹមឆមាសទី១ ឆ្នាំ២០២៦) ដែលមានសមត្ថភាពស្តុកទឹកអតិបរមាប្រមាណ ៤ ០០០លាន ម៉ែត្រគូប ក្នុងនោះ អាងស្តុកទឹកធំៗ ចំនួន ៩ ស្ថិតក្នុងខេត្ត ចំនួន ៧ មានសមត្ថភាពស្តុកទឹក អតិបរមាប្រមាណ ១ ០០០លាន ម៉ែត្រគូប។ ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម


-នៅទូទាំងប្រទេសកម្ពុជា មានប្រព័ន្ធធារាសាស្ត្រសរុបចំនួន ២ ៣៥៤ ប្រព័ន្ធ មានលទ្ធភាពស្រោចស្រព បានប្រមាណ ចំនួន ២ ០០៦ ៧២២ ហិកតា (ស្រូវវស្សា ១ ៤០៤ ៧៩១ ហិកតា និងស្រូវប្រាំង ៦០១ ៩៣១ ហិកតា) និងដំណាំរួមផ្សំចំនួន ១២ ២៤២ ហិកតា (គិតត្រឹមឆ្នាំ២០២៥)។ ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម


ប្រជាកសិករបានអនុវត្តការងារដាំដុះស្រូវប្រាំងទូទាំងប្រទេសក្នុងឆ្នាំ២០២៥ ចំនួន ៨០០ ០០០ ហិកតា លើផែនការដាំដុះ ៥៣០ ០០០ ហិកតា ដែលលើសផែនការដាំដុះចំនួន ២៧០ ០០០ ហិកតា ក្នុងនោះជួប ប្រទះការខ្វះខាតទឹកចំនួន ៩៨ ០០០ ហិកតា។ ជាមួយគ្នានេះ ក្រសួងធនធានទឹក និងឧតុនិយម បានអន្តរាគមន៍បូមទឹក សង្គ្រោះបានចំនួន ៧៦ ០០០ ហិកតា ដោយយកទឹកពីប្រភពប្រព័ន្ធធារាសាស្ត្រ ទន្លេ បឹងបួរ ស្ទឹង ព្រែក អូរ នានា។ ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម
