
ពិធីបុណ្យសពលោក ប្រាក់ លន់ ប្រធានគណបក្សឃុំ និងជាមេឃុំព្រះនិព្វាន្ត ស្រុកគងពិសី
កំពង់ស្ពឺ÷ ថ្ងៃអាទិត្យ ២កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦-ឯកឧត្តម ជួន វន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកគងពិសី បានគោរពអញ្ជើញ គោរពវិញ្ញាណក្ខន្ធ និងនាំយកថវិកាចំនួន ៤០០.០០០រៀល ចូលរួមរំលែកទុក្ខពិធីបុណ្យសពលោក ប្រាក់ លន់ ប្រធានគណបក្សឃុំ និងជាមេឃុំព្រះនិព្វាន្ត ស្រុកគងពិសី ដែលបានទទួលមរណភាពក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ នៅភូមិព្រៃទទឺង ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។










