
ឯកឧត្តម ឈួរ សុបញ្ញា អញ្ជើញចូលរួមពិធីបញ្ចុះបឋមសិលាកសាងខ្លោងទ្វារវត្តទំពូង ស្ថិតនៅឃុំមានជ័យ ស្រុកសាមគ្គីមុនីជ័យ
ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃសុក្រ ១៥រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមុនីជ័យបានអញ្ជើញចូលរួមក្នុង ពិធីបញ្ចុះបឋមសិលាកសាងខ្លោងទ្វារវត្តទំពូង ស្ថិតនៅឃុំមានជ័យ ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។










