
កិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យកឋិនទាន ដង្ហែទៅវត្តស្រះឃ្លាំង ខេត្តកំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ត្រូវនឹងថ្ងៃសុក្រ ១៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ កិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យកឋិនទានមួយត្រូវបានប្រារព្ធឡើង ដើម្បីដង្ហែទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងពុទ្ធសីមាវត្តស្រះឃ្លាំង ដែលមានទីតាំងស្ថិតនៅភូមិត្រពាំងអណ្តូង ឃុំពាំងល្វា ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។ ពិធីបុណ្យកឋិនទានប្រាកដជាំងនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦-២៧ ខែតុលា ឆ្នាំ២០២៦ ខាងមុខនេះ។










