
លោកស្រី គា សុភូ អភិបាលរងខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិនិត្យរបាយការណ៍ការងារគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ប្រចាំខែសីហា
(កំពង់ស្ពឺ)៖ នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ លោកស្រី គា សុភូ អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីភាពក្នុងពិធីពិនិត្យរបាយការណ៍ស្តីអំពីលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅអនុវត្តបន្តសម្រាប់ខែកញ្ញា ឆ្នាំ២០២៦ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក) ខេត្តកំពង់ស្ពឺ។










