
រដ្ឋបាលខេត្តកំពង់ស្ពឺ បើកកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ «បុណ្យភ្នំ» នៅឧទ្យានជាតិគិរីរម្យ នាដើមខែធ្នូ ខាងមុខ
(កំពង់ស្ពឺ)៖ ដើម្បីធានាឱ្យការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ដ៏ធំប្រចាំខេត្តដំណើរការទៅដោយរលូន និងទទួលបានជោគជ័យ នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ លោក ងួន វាសនា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ «បុណ្យភ្នំ» ដែលគ្រោងនឹងប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៦ ខាងមុខនេះ នៅឧទ្យានជាតិព្រះសុរាម្រិត-កុសុមៈ «គិរីរម្យ»។










