ប្រធានមន្ទីរបរិស្ថានខេត្តប៉ៃលិន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកា ជូនមន្ត្រីឧទ្យានុរក្ស នៃការិយាល័យតំបន់ប្រើប្រាស់ច្រើនយ៉ាង ដែលកំពុងសម្រាកព្យាបាលជំងឺ

ប្រធានមន្ទីរបរិស្ថានខេត្តប៉ៃលិន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកា ជូនមន្ត្រីឧទ្យានុរក្ស នៃការិយាល័យតំបន់ប្រើប្រាស់ច្រើនយ៉ាង ដែលកំពុងសម្រាកព្យាបាលជំងឺ

(ប៉ៃលិន)៖ ព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ លោក សាក់ សាវរិទ្ធ ប្រធានមន្ទីរបរិស្ថានខេត្តប៉ៃលិន អមដំណើរដោយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកាឧបត្ថម្ភចំនួន ៥៣០,០០០ រៀល ជូនដល់ លោក យឿន ពៅ មន្ត្រីឧទ្យានុរក្សនៃការិយាល័យតំបន់ប្រើប្រាស់ច្រើនយ៉ាង ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរសម្រាកព្យាបាល ខេមរៈ ខេត្តប៉ៃលិន។

ឯកឧត្តម ទៀ សីហាសម្តេចធិបតី ហ៊ុន ម៉ាណែតប្រជុំ zoomផ្លូវបេតុង

ព័ត៌មានពាក់ព័ន្ធ

មន្ទីរបរិស្ថានខេត្តប៉ៃលិន បើកកិច្ចប្រជុំស្តីពី "ពិនិត្យវឌ្ឍនភាពការងាររយៈពេល ៩ខែ ឆ្នាំ២០២៦
បរិស្ថាន
មន្ទីរបរិស្ថានខេត្តប៉ៃលិន បើកកិច្ចប្រជុំស្តីពី "ពិនិត្យវឌ្ឍនភាពការងាររយៈពេល ៩ខែ ឆ្នាំ២០២៦
(ប៉ៃលិន)៖ ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ មន្ទីរបរិស្ថានខេត្តប៉ៃលិន បានរៀបចំកិច្ចប្រជុំស្តីពី "ពិនិត្យវឌ្ឍនភាពការងាររយៈពេល ៩ខែ ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្តរបស់មន្ទីរបរិស្ថានខេត្តប៉ៃលិន" ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមវត្តមានលោក សាក់ សាវរិទ្ធ ប្រធានមន្ទីរបរិស្ថានខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមន្រ្តីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្ត នៅសាលប្រជុំភ្នំខៀវ មន្ទីរបរិស្ថានខេត្តប៉ៃលិន។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធ «ទិវាសម្អាតពិភពលោកលើកទី ៩ ឆ្នាំ២០២៦» ក្រោមប្រធានបទ «ការចូលរួម៥%ពីប្រជាពលរដ្ឋ នៃប្រទេសនីមួយៗ»
បរិស្ថាន
រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធ «ទិវាសម្អាតពិភពលោកលើកទី ៩ ឆ្នាំ២០២៦» ក្រោមប្រធានបទ «ការចូលរួម៥%ពីប្រជាពលរដ្ឋ នៃប្រទេសនីមួយៗ»
(ប៉ៃលិន)៖ រដ្ឋបាលខេត្តប៉ៃលិន សហការជាមួយមន្ទីរបរិស្ថានខេត្ត បានរៀបចំប្រារព្ធ «ទិវាសម្អាតពិភពលោកលើកទី ៩ ឆ្នាំ២០២៦» ក្រោមប្រធានបទ «ការចូលរួម៥%ពីប្រជាពលរដ្ឋ នៃប្រទេសនីមួយៗ» នៅបរិវេណវត្តរតនសោភ័ណ នាថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក មុត ភិសិទ្ធនា អភិបាលរង នៃគណៈអភិបាលខេត្តប៉ៃលិន តំណាងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់សមាជិកក្រុមប្រឹក្សាខេត្ត, ប្រធាន-អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត, អភិបាលរងក្រុងប៉ៃលិន, លោកចៅសង្កាត់ប៉ៃលិន, កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ, លោកគ្រូ-អ្នកគ្រូ, សិស្សានុសិស្ស, យុវជន ស.ស.យ.ក., យុវជនកាយរឹទ្ធិ, យុវជនកាកបាទក្រហម និងបងប្អូនប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
ព័ត៌មាន ទទក (វីដេអូ) : រដ្ឋបាលខេត្តប៉ៃលិន និងបាត់ដំបង រួមគ្នារៀបចំកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីពង្រឹងការគ្រប់គ្រងតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូតឱ្យកាន់តែមានប្រសិទ្ធភាព
បរិស្ថាន
ព័ត៌មាន ទទក (វីដេអូ) : រដ្ឋបាលខេត្តប៉ៃលិន និងបាត់ដំបង រួមគ្នារៀបចំកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីពង្រឹងការគ្រប់គ្រងតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូតឱ្យកាន់តែមានប្រសិទ្ធភាព
ព័ត៌មាន ទទក ប៉ៃលិន៖ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ មន្ទីរបរិស្ថានខេត្តប៉ៃលិន បានរៀបចំ «កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ខេត្ត ស្តីពីការកំណត់ និងបែងចែកតំបន់គ្រប់គ្រង និងផែនការគ្រប់គ្រងតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត» ក្នុងគោលបំណងប្រមូលធាតុចូល និងកសាងផែនទីបែងចែកតំបន់គ្រប់គ្រងធនធានធម្មជាតិឱ្យកាន់តែច្បាស់លាស់ និងមានប្រសិទ្ធភាពខ្ពស់។ កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពរួមគ្នាដោយ លោក មុត ភិសិទ្ធនា អភិបាលរងនៃគណៈអភិបាលខេត្តប៉ៃលិន, លោក ឆាយ ម៉ាទីណាល់ អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង និង លោក ហុង តារ៉ាវុធ តំណាងអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ នៃក្រសួងបរិស្ថាន។ ពិធីនេះក៏មានការចូលរួមផងដែរពីសំណាក់តំណាងអង្គការ MJP រួមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃមន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្តទាំងពីរ។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
(វីដេអូ) បទយកការណ៍ ស្តីពី រមណីយដ្ឋានធម្មជាតិ អូរទុរេន - កសិទេសចរណ៍ធម្មជាតិ រ៉េត សុម៉ាលី
បរិស្ថាន
(វីដេអូ) បទយកការណ៍ ស្តីពី រមណីយដ្ឋានធម្មជាតិ អូរទុរេន - កសិទេសចរណ៍ធម្មជាតិ រ៉េត សុម៉ាលី
រមណីយដ្ឋានធម្មជាតិអូរទុរេន និងកសិទេសចរ រ៉េត សុមាលី គឺជារមណីយដ្ឋានមួយយ៉ាងស្រស់ស្អាត លាក់ខ្លួននៅក្នុងព្រៃភ្នំ មានការច្នៃប្រឌិត តុមតែងលម្អយ៉ាងស្រស់ស្អាត មានភោជនីយដ្ឋានល្អ អាហារមានរសជាតិឆ្ងាញ់ តម្លៃសមរម្យ មានបន្ទប់សម្រាប់ស្នាក់នៅប្រកបដោយផាសុខភាព មានទីកន្លែងសម្រាប់បោះតង់ប្រកបដោយក្តីសុខ សុវត្ថភាព ទេសភាពល្អប្រពៃ មានអូរធម្មជាតិ ដែលមានទឹកថ្លាឈ្វេងហូរចុះពីលើភ្នំ ប៉ប្រះជាមួយដំថ្ម បង្កើតបានជាសម្លេងដន្រ្តីជម្មជាតិ កំដរភ្ញៀវទេសចរ ដែលកំពុងអង្គុយលំហែរ ពីសារអាហារជួបជុំក្រុមគ្រួសារ មិត្តភ័ក្រ នៅលើខ្ចុះ ដែលបានកសាងយ៉ាងមានរបៀបស្រស់ស្អាត នៅប្របមាត់អូរនោះ។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
មន្ទីរបរិស្ថានខេត្តប៉ៃលិន បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះយុទ្ធនាការធ្វើអនាម័យ និងផ្សព្វផ្សាយយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន
បរិស្ថាន
មន្ទីរបរិស្ថានខេត្តប៉ៃលិន បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះយុទ្ធនាការធ្វើអនាម័យ និងផ្សព្វផ្សាយយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន
មន្ទីរបរិស្ថានខេត្តប៉ៃលិន បានសហការជាមួយអាជ្ញាធរសង្កាត់ប៉ៃលិន និងរដ្ឋបាលក្រុងប៉ៃលិន ចុះយុទ្ធនាការធ្វើអនាម័យ និងផ្សព្វផ្សាយយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដើម្បីលើកកម្ពស់ការយល់ដឹងអំពីការគ្រប់គ្រងសំណល់រឹង និងសំរាមនៅក្នុងផ្សារសាមគ្គី ហៅផ្សារប៉ាហ៊ី ស្ថិតក្នុងភូមិប៉ាហ៊ី សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
មន្ទីរបរិស្ថានខេត្តប៉ៃលិន សហការជាមួយរដ្ឋបាលក្រុងប៉ៃលិន និងអាជ្ញាធរមូលដ្ឋានសង្កាត់អូរតាវ៉ៅ ចុះយុទ្ធនាការ«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិចទេ» និង «យុទ្ធនាការផ្លូវជាតិគ្មានសំរាមប្លាស្ទិក»
បរិស្ថាន
មន្ទីរបរិស្ថានខេត្តប៉ៃលិន សហការជាមួយរដ្ឋបាលក្រុងប៉ៃលិន និងអាជ្ញាធរមូលដ្ឋានសង្កាត់អូរតាវ៉ៅ ចុះយុទ្ធនាការ«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិចទេ» និង «យុទ្ធនាការផ្លូវជាតិគ្មានសំរាមប្លាស្ទិក»
(ប៉ៃលិន)៖ នៅចំណុចផ្សារប៉ាងរលឹម នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ មន្ទីរបរិស្ថានខេត្តប៉ៃលិន បានសហការជាមួយរដ្ឋបាលក្រុងប៉ៃលិន និងអាជ្ញាធរមូលដ្ឋានសង្កាត់អូរតាវ៉ៅ ចុះយុទ្ធនាការរួមគ្នា«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិចទេ» និង «យុទ្ធនាការផ្លូវជាតិគ្មានសំរាមប្លាស្ទិក» គឺដើម្បីស្តារបរិស្ថានឱ្យមានភាពស្អាត និងលើកកម្ពស់សោភ័ណភាពមូលដ្ឋាន។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត

ព័ត៌មានថ្មីៗ

លោកជំទាវ ទឹម សាវ៉ាត ដឹកនាំក្រុមការងារនាំយកបច្ច័យ និងទេយ្យវត្ថុប្រគេនព្រះសង្ឃក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ (វេនទី៧)
សកម្មភាពថ្នាក់ដឹកនាំ

លោកជំទាវ ទឹម សាវ៉ាត ដឹកនាំក្រុមការងារនាំយកបច្ច័យ និងទេយ្យវត្ថុប្រគេនព្រះសង្ឃក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ (វេនទី៧)

ខេត្តកំពង់ស្ពឺ៖ នាថ្ងៃអាទិត្យ ទី០៤ ខែតុលា ឆ្នាំ២០២៦ (ត្រូវនឹងថ្ងៃទី៨រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០) ឯកឧត្តម លី សុន ឯកឧត្តម អ៊ុក កោសា ប្រធានក្រុមការងារចុះជួយស្រុកសាមគ្គីមុនីជ័យ និងលោកជំទាវ ទឹម សាវ៉ាត ទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាប្រធានក្រុមការងារចុះជួយឃុំភ្នំតូច ស្រុកសាមគ្គីមានជ័យ បានដឹកនាំសមាជិក សមាជិកា ក្រុមការងារ អញ្ជើញដាក់បិណ្ឌវេនទី៧ នៅតាមវត្តអារាមចំនួន ៣វត្ត ឃុំភ្នំតូច ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ស្ពឺ។

មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
កិច្ចប្រជុំត្រៀមរៀបចំផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ជូន សម្តេចមហាបវរធិបតី ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ
សកម្មភាពថ្នាក់ដឹកនាំ

កិច្ចប្រជុំត្រៀមរៀបចំផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ជូន សម្តេចមហាបវរធិបតី ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ

ខេត្តកំពង់ស្ពឺ៖ នៅព្រឹកថ្ងៃអាទិត្យ ទី០៤ ខែតុលា ឆ្នាំ២០២៦ នៅវត្តវាំងចាស់ សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ នឹងកិច្ចប្រជុំត្រៀមរៀបចំផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ជូន សម្តេចមហាបវរធិបតី ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ។ កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម យូ ស៊ុនឡុង។ ដើម្បីធានាថាការងាររៀបចំ និងការពារកិច្ចសន្យាសន្តិសុខប្រព្រឹត្តទៅដោយរលូន ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ។

មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
កិច្ចប្រជុំផ្សព្វផ្សាយ និងជំរុញការចែកប័ណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋនៅឃុំប្រាំបីមុម
សន្តិសុខសង្គម

កិច្ចប្រជុំផ្សព្វផ្សាយ និងជំរុញការចែកប័ណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋនៅឃុំប្រាំបីមុម

ខេត្តកំពង់ស្ពឺ៖ នៅព្រឹកថ្ងៃអាទិត្យ ទី០៤ ខែតុលា ឆ្នាំ២០២៦ លោក ឈៀង អិត ប្រធានគណៈបក្សឃុំប្រាំបីមុម បានអញ្ជើញចុះផ្ទាល់នៅភូមិថ្នល់ទទឹង ដើម្បីជួបសំណេះសំណាល និងដឹកនាំកិច្ចប្រជុំជំរុញការទទួលប័ណ្ណកម្មសិទ្ធិដីធ្លី ព្រមទាំងការងារបំពេញឯកសារប្រវត្តិដីជូនប្រជាពលរដ្ឋ។

មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
សូត្រមន្តចូលវេនកាន់បិណ្ឌទី៨ នៃពិធីបុណ្យកាន់បិណ្ឌ នៅពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា (ភ្នំព្រះរាជទ្រព្យ)
សកម្មភាពថ្នាក់ដឹកនាំ

សូត្រមន្តចូលវេនកាន់បិណ្ឌទី៨ នៃពិធីបុណ្យកាន់បិណ្ឌ នៅពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា (ភ្នំព្រះរាជទ្រព្យ)

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមជាមួយនឹងលោកឪពុក អ្នកម្តាយ សហការី និងកូនៗសមាជិការបស់ សមាគមកាយឫទ្ធិនារីកម្ពុជា ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត អញ្ជើញចូលរួមពិធីសូត្រមន្តចូលវេនកាន់បិណ្ឌទី៨ នៃពិធីបុណ្យកាន់បិណ្ឌ នៅពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា (ភ្នំព្រះរាជទ្រព្យ) ស្ថិតក្នុងភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល ។

មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត