
លោក ហន ពិសិដ្ឋ អភិបាល នៃគណៈអភិបាលស្រុក រួមជាមួយលោក លោកស្រី អភិបាលរងស្រុក និងក្រុមការងាររដ្ឋបាលស្រុក បានអញ្ជើញនាំយកសារលិខិតរំលែកមរណទុក្ខ និងថវិកាចំនួន ១,០០០,០០០រៀល ចូលរួមរំលែកទុក្ខ ពិធីបុណ្យសពលោក ហុក ម៉ារ៉ាឌី នាយករងរដ្ឋបាលខេត្ត
កំពង់ស្ពឺ÷ ថ្ងៃសុក្រ ១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ លោក ហន ពិសិដ្ឋ អភិបាល នៃគណៈអភិបាលស្រុក រួមជាមួយលោក លោកស្រី អភិបាលរងស្រុក និងក្រុមការងាររដ្ឋបាលស្រុក បានអញ្ជើញនាំយកសារលិខិតរំលែកមរណទុក្ខ និងថវិកាចំនួន ១,០០០,០០០រៀល ចូលរួមរំលែកទុក្ខ ពិធីបុណ្យសពលោក ហុក ម៉ារ៉ាឌី នាយករងរដ្ឋបាលខេត្ត ដែលទទួលមរណភាពដោយរោគាពាធ (សពត្រូវជាកូនប្រុសបង្កើតរបស់ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ ) នៅភូមិត្រពាំងលើក សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។










