
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានអញ្ជើញដឹកនាំប្រតិភូ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចូលរួមក្នុងពីធីដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនិងរំលែកទុក្ខចំពោះគ្រួសារសព លោក ហុក ម៉ារ៉ាឌី ដែលត្រូវជាកូនបង្កើតរបស់ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ...
កំពង់ស្ពឺ៖នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំប្រតិភូ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចូលរួមដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនិងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ព្រមទាំងនាំយកថវិកាចូលបុណ្យគ្រួសារសព លោក ហុក ម៉ារ៉ាឌី នាយករងរដ្ឋបាលសាលាខេត្តកំពង់ស្ពឺ ត្រូវជាកូនបង្កើតរបស់ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ ដែលទទួលមរណភាពកាលពីថ្ងៃទី១២ សីហា ឆ្នាំ២០២៦ វេលាម៉ោង១:១៣នាទីរសៀល ក្នុងជន្មាយុ ៤៥ឆ្នាំ ដោយរោគាពាធ។ពិធីគោរពវិញ្ញាណក្ខន្ធនេះ បានប្រព្រឹត្តទៅនៅគេហដ្ឋាននៃសពស្ថិតនៅភូមិត្រពាំងលើក សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។










