
ឯកឧត្តមបណ្ឌិត អភិបាលខេត្តកំពង់ស្ពឺ ដឹកនាំប្រតិភូចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកទុក្ខចំពោះគ្រួសារសព លោក ហុក ម៉ារ៉ាឌី
(កំពង់ស្ពឺ)៖ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំប្រតិភូអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ ពាំនាំសាររំលែកទុក្ខ និងថវិកាចូលបុណ្យ ជូនគ្រួសារសព លោក ហុក ម៉ារ៉ាឌី នាយករងរដ្ឋបាលសាលាខេត្តកំពង់ស្ពឺ ត្រូវជាកូនប្រុសបង្កើតរបស់ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ នៅផ្ទះនៃសព ស្ថិតក្នុងភូមិត្រពាំងលើក សង្កាត់រកាធំ ក្រុងច្បារមន។










