ព័ត៌មាន ទទក ប៉ៃលិន( Video) : មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តប៉ៃលិន រៀបចំកិច្ចប្រជុំពិនិត្យផ្ទៀងផ្ទាត់ និងវាយតម្លៃលើការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ប្រចាំឆ្នាំ២០២៥

ព័ត៌មាន ទទក ប៉ៃលិន( Video) : មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តប៉ៃលិន រៀបចំកិច្ចប្រជុំពិនិត្យផ្ទៀងផ្ទាត់ និងវាយតម្លៃលើការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ប្រចាំឆ្នាំ២០២៥

ប៉ៃលិន៖ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានរៀបចំកិច្ចប្រជុំពិនិត្យ ផ្ទៀងផ្ទាត់ និងវាយតម្លៃលើការរៀបចំ និងគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (តារាងកើនឡើង និងថយចុះទ្រព្យសម្បត្តិរដ្ឋ ប្រចាំឆ្នាំ២០២៥) ក្នុងគោលបំណងពង្រឹងតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព នៃការគ្រប់គ្រងទ្រព្យសម្បត្តិសាធារណៈនៅក្នុងខេត្តប៉ៃលិន។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្តប៉ៃលិន តំណាង លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ដោយមានការអញ្ជើញចូលរួមពី លោក ផាន់ មករា ប្រធាននាយកដ្ឋានសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងលោក- លោកស្រីជាប្រធាន អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត និងរដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ ទូទាំងខេត្តប៉ៃលិន។

មន្ទីរបរិស្ថានខេត្តប៉ៃលិនឯកឧត្តម ទៀ សីហាប្រាក់ឈ្នួលកម្មករ

ព័ត៌មានពាក់ព័ន្ធ

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញធ្វើបទបង្ហាញជូនគណៈប្រតិភូនាំមុខមកពីបណ្តាប្រទេសនានាអំពីការត្រៀមរៀបចំការងារសារព័ត៌មាន និងផ្សព្វផ្សាយ សម្រាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញធ្វើបទបង្ហាញជូនគណៈប្រតិភូនាំមុខមកពីបណ្តាប្រទេសនានាអំពីការត្រៀមរៀបចំការងារសារព័ត៌មាន និងផ្សព្វផ្សាយ សម្រាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
AKP ភ្នំពេញ ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានអនុគណៈកម្មការសារព័ត៌មាន និងផ្សព្វផ្សាយ អញ្ជើញធ្វើបទបង្ហាញជូនគណៈប្រតិភូនាំមុខមកពីបណ្តាប្រទេសនានាអំពីការត្រៀមរៀបចំការងារសារព័ត៌មាន និងផ្សព្វផ្សាយ សម្រាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ (20th Francophonie Summit) ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ នៅសណ្ឋាគារ រ៉េស៊ីដង់សុខាភ្នំពេញ។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាប្រធានអនុគណៈកម្មការទី៥ ព្រមទាំងថ្នាក់ដឹកនាំពាក់ព័ន្ធនៃគណៈកម្មការរៀបចំកិច្ចប្រជុំកំពូល ផងដែរ។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន
សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន
ប៉ៃលិន៖ មានប្រសាសន៍លើកឡើងក្នុងកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តចំណូល-ចំណាយថវិកា ៩ខែដើម ឆ្នាំ២០២៦ នៅមន្ទីរសេដ្ឋកិច្ចនឹងហិញ្ញវត្ថុខេត្តប៉ៃលិន នាព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានជំរុញដល់មន្ទីរជំនាញទាំងអស់ត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានតាមផែនការរបស់ខ្លួន នៅអង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្ត ដើម្បីជាគុណប្រយោជន៍ដល់ការចូលរួមលើកស្ទួយសេដ្ឋកិច្ច នឹងចូលរួមកសាងអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចំរើន ជាបន្តបន្ទាប់ ក្រោមម្លប់សន្តិភាព។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០ នៅខេត្តពោធិ៍សាត់
សកម្មភាពថ្នាក់ដឹកនាំ
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០ នៅខេត្តពោធិ៍សាត់
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ និងកាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០ ដែលជាប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមួយខ្សែដ៏មានសារៈសំខាន់ តភ្ជាប់ពីស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ខេត្តពោធិ៍សាត់ ក្នុងភូមិសាស្ត្រឃុំប្រមោយ និងឃុំអូរសោម ស្រុកវាលវែង រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង មានប្រវែងជាង ១៩៧គីឡូម៉ែត្រ នាព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ខណៈពិធីនេះបានប្រារព្ធធ្វើនៅស្រុកវាលវែង ខេត្តពោធិ៍សាត់។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
កងរាជអាវុធហត្ថខេត្តប៉ៃលិន នាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្ត ប្រគល់ជូនគ្រួសារមន្ត្រីអាវុធហត្ថ ដែលទើបសម្រាលកូន
សកម្មភាពថ្នាក់ដឹកនាំ
កងរាជអាវុធហត្ថខេត្តប៉ៃលិន នាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្ត ប្រគល់ជូនគ្រួសារមន្ត្រីអាវុធហត្ថ ដែលទើបសម្រាលកូន
(ប៉ៃលិន)៖ នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក ឈួរ ទីយុន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តប៉ៃលិន តំណាងលោកឧត្ដមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការកងរាជអាវុធហត្ថខេត្តប៉ៃលិន បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងនាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្តប៉ៃលិន ចំនួន ២,៤៥០,០០០ រៀល (ពីរលានសែសិបប្រាំម៉ឺនរៀល) ប្រគល់ជូនភរិយាលោកពលបាលឯក ថន សុធា សមាជិកកងអនុសេនាធំកងរាជអាវុធហត្ថចល័តវគ្គ៤៦ ដែលទើបនឹងសម្រាលកូនកាលពីថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០២៦ នៅមន្ទីរពេទ្យកាល់ម៉ែត ដល់គេហដ្ឋានស្ថិតនៅភូមិបរឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង ៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន
សកម្មភាពថ្នាក់ដឹកនាំ
ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង ៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន
ប៉ៃលិន៖ ព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ី ឈាន ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន និងលោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខា បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់របស់សាខា មកចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងចំនួន ៧៨៤គ្រួសារ នៅក្នុងក្រុងប៉ៃលិន និងស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
(វីដេអូ) : សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ
សកម្មភាពថ្នាក់ដឹកនាំ
(វីដេអូ) : សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦នេះ បានអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅខេត្តបន្ទាយមានជ័យដោយផ្ទាល់។ ការចុះអន្តរាគមន៍ភ្លាមៗនេះ ធ្វើឡើងដើមី្បលើកទឹកចិត្តប្រជាពលរដ្ឋ និងរៀបចំវិធានការជួយសង្គ្រោះឱ្យបានទាន់ពេលវេលា។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត

ព័ត៌មានថ្មីៗ

សូត្រមន្តចូលវេនកាន់បិណ្ឌទី៨ នៃពិធីបុណ្យកាន់បិណ្ឌ នៅពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា (ភ្នំព្រះរាជទ្រព្យ)
សកម្មភាពថ្នាក់ដឹកនាំ

សូត្រមន្តចូលវេនកាន់បិណ្ឌទី៨ នៃពិធីបុណ្យកាន់បិណ្ឌ នៅពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា (ភ្នំព្រះរាជទ្រព្យ)

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមជាមួយនឹងលោកឪពុក អ្នកម្តាយ សហការី និងកូនៗសមាជិការបស់ សមាគមកាយឫទ្ធិនារីកម្ពុជា ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត អញ្ជើញចូលរួមពិធីសូត្រមន្តចូលវេនកាន់បិណ្ឌទី៨ នៃពិធីបុណ្យកាន់បិណ្ឌ នៅពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា (ភ្នំព្រះរាជទ្រព្យ) ស្ថិតក្នុងភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល ។

មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
បានចុះពិនិត្យដល់ទីតាំង ស្នើសុំប្រើប្រាស់ទឹកចំនួន ១៧ ទីតាំង និងបានចេញលិខិតអនុញ្ញាត ប្រើប្រាស់ទឹកចំនួន ១៥ ទីតាំង
សេចក្តីជូនដំណឹង

បានចុះពិនិត្យដល់ទីតាំង ស្នើសុំប្រើប្រាស់ទឹកចំនួន ១៧ ទីតាំង និងបានចេញលិខិតអនុញ្ញាត ប្រើប្រាស់ទឹកចំនួន ១៥ ទីតាំង

បានពិនិត្យ វាយតម្លៃ និងផ្តល់យោបល់លើសំណើសុំសាងសង់សំណង់ការងារទឹកចំនួន ២ កន្លែង។ ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម

មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
ក្រោមការដឹកនាំប្រកបដោយថាមពល និងចក្ខុវិស័យវែងឆ្ងាយរបស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការដាក់ចេញនូវ “យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១”
សេចក្តីជូនដំណឹង

ក្រោមការដឹកនាំប្រកបដោយថាមពល និងចក្ខុវិស័យវែងឆ្ងាយរបស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការដាក់ចេញនូវ “យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១”

សមិទ្ធផលសម្រេចបានក្នុងឆមាសទី១ ឆ្នាំ២០២៦ *ការងារធនធានទឹក និងឧតុនិយម: - ការងារគ្រប់គ្រង និងអភិរក្សធនធានទឹក បានស្នើសុំចុះបញ្ជីអាងស្តុកទឹកបានចំនួន ៧១២ អាងស្តុកទឹក ក្នុងចំណោមអាងស្តុកទឹក ១ ៦៥៩ ក្នុងនោះ ២៣០ អាងស្តុកទឹក បានទទួលវិញ្ញាបនបត្រ(ចំនួន ២៨១ វិញ្ញាបនបត្រ) និង ៤៨២ អាងស្តុកទឹក កំពុងរង់ចាំទទួលវិញ្ញាបនបត្រ

មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
សមិទ្ធផលសម្រេចបានក្នុងឆមាសទី១ ឆ្នាំ២០២៦ ក្នុងវិស័យធនធានទឹក និងឧតុនិយម:
សេចក្តីជូនដំណឹង

សមិទ្ធផលសម្រេចបានក្នុងឆមាសទី១ ឆ្នាំ២០២៦ ក្នុងវិស័យធនធានទឹក និងឧតុនិយម:

-ការងារជលសាស្ត្រ និងការងារទន្លេ គម្រោងការពារច្រាំងទន្លេសម្រាប់ឆ្នាំ២០២៦ មានចំនួន ៥ គម្រោង ប្រវែងសរុប ២ ៣៣៥ ម៉ែត្រ ក្នុងនោះ គម្រោងសម្រេចបាន ១០០% ចំនួន ២ គម្រោង ប្រវែង ១ ០២០ ម៉ែត្រ និង ៣ គម្រោង ទៀតប្រវែង ១ ៣១៥ ម៉ែត្រ (សម្រេចបាន ៧០%)

មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត