
មន្ត្រីជំនាញមន្ទីរផែនការខេត្តពោធិ៍សាត់ ចុះស្រង់ទិន្នន័យសន្ទស្សន៍ថ្លៃទំនិញ (CPI) នៅផ្សារពោធិ៍សាត់
ពោធិ៍សាត់៖ មន្ត្រីជំនាញនៃមន្ទីរផែនការខេត្តពោធិ៍សាត់ បានចុះសម្ភាសន៍ និងប្រមូលទិន្នន័យសន្ទស្សន៍ថ្លៃទំនិញ និងសេវាកម្មនៅលើទីផ្សារ (CPI) ដោយផ្ទាល់ជាមួយអាជីវករ ស្ថិតនៅផ្សារពោធិ៍សាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦។ សកម្មភាពនេះ ធ្វើឡើងក្នុងគោលបំណងតាមដាន ចែករំលែក និងក្តាប់ឱ្យបាននូវការប្រែប្រួលតម្លៃទំនិញប្រើប្រាស់ប្រចាំថ្ងៃនៅលើទីផ្សារជាក់ស្តែង ដើម្បីជាមូលដ្ឋានទិន្នន័យយ៉ាងសំខាន់ក្នុងការវិភាគស្ថានភាពសេដ្ឋកិច្ច និងអត្រាអតិផរណា សម្រាប់បម្រើឱ្យការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឱ្យមានប្រសិទ្ធភាព៕











