
អាជ្ញាធរខេត្តសៀមរាប ណែនាំដាច់ខាតកុំឱ្យមានការដុតសំរាមប្លាស្ទិកក្នុងសាលា ខណៈសាលា១២ ប្ដេជ្ញាឆ្ពោះទៅពានរង្វាន់មេត្រីបរិស្ថានអាស៊ាន
អាជ្ញាធរខេត្តសៀមរាប បានណែនាំយ៉ាងម៉ឺងម៉ាត់ដល់នាយក នាយិកាសាលារៀនទាំងអស់ ហាមឃាត់ដាច់ខាតចំពោះការដុតសំរាមប្លាស្ទិកនៅក្នុងបរិវេណសាលារៀន ដើម្បីការពារសុខភាពផ្លូវដង្ហើមរបស់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ព្រោះផ្សែងពុលដែលភាយចេញពីការដុតកាកសំណល់ប្លាស្ទិក នឹងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សួត និងសុខភាពផ្លូវដង្ហើម។











