
អភិបាលរងខេត្តកំពង់ស្ពឺ ដឹកនាំវេទិកាសាធារណៈនៅស្រុកសាមគ្គីមុនីជ័យ ដើម្បីដោះស្រាយបញ្ហាប្រឈម និងជំរុញការផ្តល់សេវាសាធារណៈ
កំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ហន ភក្តី អភិបាលរងខេត្តកំពង់ស្ពឺ និងជាតំណាងលោកជំទាវ ឈី វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមុនីជ័យ បានអញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈ ស្តីពី «ការអនុវត្តយន្តការកែទម្រង់អភិបាលកិច្ចនៅថ្នាក់មូលដ្ឋាន» នៅវត្តអង្គពាំងល្វា (វត្តបាត់កូន) ឃុំពាំងល្វា។ កម្មវិធីនេះមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នថ្នាក់ជាតិ និងក្រោមជាតិ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋមកពី ១៨ភូមិ សរុបជាង ៣០០នាក់ ដើម្បីផ្លាស់ប្តូរមតិយោបល់ ស្វែងយល់ពីទុក្ខកង្វល់ និងដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋ។ ក្នុងវេទិកានេះ ប្រជាពលរដ្ឋបានលើកឡើងនូវសំណូមពរ និងបញ្ហាសំខាន់ៗមួយចំនួន រួមមាន៖ ការស្នើសុំដោះស្រាយវិវាទដីធ្លីជាមួយក្រុមហ៊ុន និងការធ្វើប្លង់កម្មសិទ្ធិដីធ្លី ការកែតម្រូវទិន្នន័យមិនស៊ីគ្នាក្នុងសំបុត្រកំណើត គល់បញ្ជី និងអត្តសញ្ញាណប័ណ្ណ











