អភិបាលខេត្តកំពង់ចាម ស្នើដល់ម្ចាស់ផ្ទះជួលទាំងអស់ កុំដំឡើងថ្លៃឈ្នួល នៅថ្ងៃប្រឡងបាក់ឌុប ឆ្នាំ២០២៦

អភិបាលខេត្តកំពង់ចាម ស្នើដល់ម្ចាស់ផ្ទះជួលទាំងអស់ កុំដំឡើងថ្លៃឈ្នួល នៅថ្ងៃប្រឡងបាក់ឌុប ឆ្នាំ២០២៦

កំពង់ចាម ៖ ដើម្បីជួយសម្រាលការចំណាយរបស់អាណាព្យាបាល និងបេក្ខជនប្រឡង មកពីតាមបណ្តាស្រុកនានា ត្រូវស្នាក់នៅក្នុងក្រុងកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានធ្វើការអំពាវនាវ និងស្នើដល់ម្ចាស់ផ្ទះសំណាក់ និងផ្ទះជួលទាំងអស់ក្នុងខេត្ត កុំឆ្លៀតឱកាសដំឡើងថ្លៃឈ្នួលបន្ទប់ ឬផ្ទះ ក្នុងអំឡុងពេលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៖ ១០ សីហា ២០២៦ ខាងមុខនេះ។ ការស្នើឡើងបែបនេះ នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦ ក្នុងកិច្ចប្រជុំនៅសាលប្រជុំសាលាខេត្តកំពង់ចាម។

ព័ត៌មានពាក់ព័ន្ធ

អនុរដ្ឋលេខាធិការក្រសួងអប់រំ បើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីសុខភាព និងអាហារូបត្ថម្ភដល់បុគ្គលិកអប់រំវ័យចាស់ នៅខេត្តកំពង់ចាម
អប់រំ និងកីឡា
អនុរដ្ឋលេខាធិការក្រសួងអប់រំ បើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីសុខភាព និងអាហារូបត្ថម្ភដល់បុគ្គលិកអប់រំវ័យចាស់ នៅខេត្តកំពង់ចាម
លោកជំទាវបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ការការពារជំងឺឆ្លងនិងមិនឆ្លង ការថែទាំសុខភាពផ្លូវចិត្ត និងការរៀបចំរបបអាហារូបត្ថម្ភមានសុវត្ថិភាព ក្នុងគោលបំណងលើកកម្ពស់សុខុមាលភាព និងសម្តែងការយកចិត្តទុកដាក់ចំពោះបុគ្គលិកអប់រំវ័យចាស់ ដែលជាធនធានមនុស្សដ៏មានតម្លៃរបស់ជាតិ។
មន្ទីរព័ត៌មានខេត្តកំពង់ចាម
មន្ទីរព័ត៌មានខេត្តកំពង់ចាម
អានបន្ត
អនុរដ្ឋលេខាធិការក្រសួងអប់រំ ថ្លែងថា អាទិភាពថ្មីរបស់ក្រសួង គឺទប់ស្កាត់ជំងឺមិនឆ្លង និងថែទាំសុខភាពផ្លូវចិត្តបុគ្គលិកអប់រំវ័យចាស់
អប់រំ និងកីឡា
អនុរដ្ឋលេខាធិការក្រសួងអប់រំ ថ្លែងថា អាទិភាពថ្មីរបស់ក្រសួង គឺទប់ស្កាត់ជំងឺមិនឆ្លង និងថែទាំសុខភាពផ្លូវចិត្តបុគ្គលិកអប់រំវ័យចាស់
លោកជំទាវបណ្ឌិតអនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា បុគ្គលិកអប់រំវ័យចាស់គឺជាធនធានមនុស្សដ៏មានតម្លៃ និងបានលះបង់យ៉ាងច្រើនសម្រាប់ជាតិ ដូច្នេះការលើកកម្ពស់សុខុមាលភាព និងគុណភាពជីវិតរបស់ពួកគាត់ គឺជាកាតព្វកិច្ចចាំបាច់ ដោយផ្តោតលើការបង្ការជំងឺឆ្លងនិងមិនឆ្លង (លើសឈាម ទឹកនោមផ្អែម បេះដូង) ការណែនាំបណ្តាញថែទាំសុខភាពផ្លូវចិត្តដើម្បីស្មារតីមាំមួន, និងការជំរុញរបបអាហារមានសុវត្ថិភាព ស័ក្តិសមតាមវ័យ។
មន្ទីរព័ត៌មានខេត្តកំពង់ចាម
មន្ទីរព័ត៌មានខេត្តកំពង់ចាម
អានបន្ត
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន អញ្ជើញចុះទស្សនកិច្ចសិក្សាអំពី «ការអនុវត្តកញ្ចប់សម្ភារអំណាន និងគណិតវិទ្យាថ្នាក់ដំបូង» នៅស្រុកកងមាស
អប់រំ និងកីឡា
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន អញ្ជើញចុះទស្សនកិច្ចសិក្សាអំពី «ការអនុវត្តកញ្ចប់សម្ភារអំណាន និងគណិតវិទ្យាថ្នាក់ដំបូង» នៅស្រុកកងមាស
កំពង់ចាម៖ នាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំប្រតិភូចុះទស្សនកិច្ចសិក្សាស្តីពី «ការអនុវត្តកញ្ចប់សម្ភារអំណាន និងគណិតវិទ្យាថ្នាក់ដំបូង» នៅសាលាបឋមសិក្សាថ្លុកជ្រៅ ស្រុកកងមាស ដោយមានការចូលរួមពី លោក Flavio Bonetti តំណាងអង្គការ UNESCO ប្រចាំកម្ពុជា ថ្នាក់ដឹកនាំក្រសួង អាជ្ញាធរដែនដី និងដៃគូអភិវឌ្ឍន៍ជាច្រើនរូប។
មន្ទីរព័ត៌មានខេត្តកំពង់ចាម
មន្ទីរព័ត៌មានខេត្តកំពង់ចាម
អានបន្ត
កងរាជអាវុធហត្ថខេត្តកំពង់ចាម បន្តចុះផ្សព្វផ្សាយអប់រំ ដល់សិស្សានុសិស្ស នៅវិទ្យាល័យ ស្រេងគីម ស្រុកព្រៃឈរ
អប់រំ និងកីឡា
កងរាជអាវុធហត្ថខេត្តកំពង់ចាម បន្តចុះផ្សព្វផ្សាយអប់រំ ដល់សិស្សានុសិស្ស នៅវិទ្យាល័យ ស្រេងគីម ស្រុកព្រៃឈរ
សិស្សានុសិស្ស ចំនួន ១.១២២នាក់ និងលោកគ្រូ អ្នកគ្រូ ចំនួន ៦១នាក់ សរុបអ្នកចូលរួមទាំងអស់ មានចំនួន ១.១៨៣នាក់ នៅវិទ្យាល័យ ស្រេង គីម ស្ថិតនៅភូមិសេនសុនជើង ឃុំស្រង៉ែ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ទទួលបានជ្រួតជ្រាប អំពីខ្លឹមសារអប់រំផ្សព្វផ្សាយ របស់កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃឈរ ដែលបានសហការជាមួយលោកនាយកវិទ្យាល័យ នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ នេះ ។
មន្ទីរព័ត៌មានខេត្តកំពង់ចាម
មន្ទីរព័ត៌មានខេត្តកំពង់ចាម
អានបន្ត
កងរាជអាវុធហត្ថខេត្តកំពង់ចាម ចុះធ្វើការផ្សព្វផ្សាយអប់រំ ដល់សិស្សានុសិស្ស នៅវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង
អប់រំ និងកីឡា
កងរាជអាវុធហត្ថខេត្តកំពង់ចាម ចុះធ្វើការផ្សព្វផ្សាយអប់រំ ដល់សិស្សានុសិស្ស នៅវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង
នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ នេះ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃឈរ សហការជាមួយ លោកស្រីនាយកសាលា វិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ធ្វើការផ្សព្វផ្សាយដល់សិស្សានុសិស្ស នៅវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ស្ថិតក្នុងភូមិព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
មន្ទីរព័ត៌មានខេត្តកំពង់ចាម
មន្ទីរព័ត៌មានខេត្តកំពង់ចាម
អានបន្ត
អគ្គនាយិការក្រុមហ៊ុន វ៉ាយ អេច អេស(ខេមបូឌា) ប្តេជ្ញាបន្តបេសកកម្មជួយជ្រោមជ្រែង និងឧបត្ថម្ភផ្សេងៗ ដល់សាលាវិទ្យាល័យអប់រំពិសេសខេត្តកំពង់ចាម ដើម្បីរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្ស
អប់រំ និងកីឡា
អគ្គនាយិការក្រុមហ៊ុន វ៉ាយ អេច អេស(ខេមបូឌា) ប្តេជ្ញាបន្តបេសកកម្មជួយជ្រោមជ្រែង និងឧបត្ថម្ភផ្សេងៗ ដល់សាលាវិទ្យាល័យអប់រំពិសេសខេត្តកំពង់ចាម ដើម្បីរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្ស
លោកស្រី ហេង សុទ្ធាវី អគ្គនាយិការក្រុមហ៊ុន វ៉ាយ អេច អេស(ខេមបូឌា) ប្តេជ្ញាបន្តបេសកកម្មជួយជ្រោមជ្រែង និងឧបត្ថម្ភផ្សេងៗ ដល់សាលាវិទ្យាល័យអប់រំពិសេសខេត្តកំពង់ចាម ដើម្បីរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្ស។
មន្ទីរព័ត៌មានខេត្តកំពង់ចាម
មន្ទីរព័ត៌មានខេត្តកំពង់ចាម
អានបន្ត

ព័ត៌មានថ្មីៗ

កម្ពស់ទឹកតាមខ្នងទំនប់នានាក្នុងខេត្តកំពង់ស្ពឺ
សេចក្តីជូនដំណឹង

កម្ពស់ទឹកតាមខ្នងទំនប់នានាក្នុងខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ÷ នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ បើកទ្វារទឹកទំនប់តាសាល មួយ ទ្វារ កម្ពស់ ០,៥០ ម៉ែត្រ ~ស្ថានភាពទូទៅ៖ -រលាំងជ្រៃថ្ងៃនេះ ៦,៦០ ម/ថ្ងៃម្សិលមិញ ៦,៦២ ម (-០,១២ ម) ខាងក្រោម កម្រិតកម្ពស់ធម្មតាសន្ទះទ្វារទឹកផ្នែកខាងលើ=-០,៤០ ម • ពាមឃ្លៃថ្ងៃនេះ=២,៤៥ ម / ថ្ងៃម្សិលមិញ=២,៥០ ម  (-០,០៥ ម ) -តាសាល ថ្ងៃនេះ=១៥,០០ ម /ថ្ងៃម្សិលមិញ=១៥,១៧ ម (-០,១៧ ម ) ខាងក្រោម កម្រិតកម្ពស់ខ្នងលើទំនប់បង្ហៀរ=-៤,០០ ម ~សីតុណ្ហភាព៖ (តាមស្ថានីយ៍មិនស្វយ័ប្រវត្តិ) -ថ្ងៃនេះ Max=៣៥,០°c / Min =២៥,០°c ថ្ងៃម្សិលមិញMax=៣៦,០°c /Min=២៥.០°c (ប្រភពមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ស្ពឺ)

មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
អភិបាលរងខេត្តកំពង់ស្ពឺ ដឹកនាំវេទិកាសាធារណៈនៅស្រុកសាមគ្គីមុនីជ័យ ដើម្បីដោះស្រាយបញ្ហាប្រឈម និងជំរុញការផ្តល់សេវាសាធារណៈ
សកម្មភាពថ្នាក់ដឹកនាំ

អភិបាលរងខេត្តកំពង់ស្ពឺ ដឹកនាំវេទិកាសាធារណៈនៅស្រុកសាមគ្គីមុនីជ័យ ដើម្បីដោះស្រាយបញ្ហាប្រឈម និងជំរុញការផ្តល់សេវាសាធារណៈ

កំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ហន ភក្តី អភិបាលរងខេត្តកំពង់ស្ពឺ និងជាតំណាងលោកជំទាវ ឈី វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមុនីជ័យ បានអញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈ ស្តីពី «ការអនុវត្តយន្តការកែទម្រង់អភិបាលកិច្ចនៅថ្នាក់មូលដ្ឋាន» នៅវត្តអង្គពាំងល្វា (វត្តបាត់កូន) ឃុំពាំងល្វា។ កម្មវិធីនេះមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នថ្នាក់ជាតិ និងក្រោមជាតិ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋមកពី ១៨ភូមិ សរុបជាង ៣០០នាក់ ដើម្បីផ្លាស់ប្តូរមតិយោបល់ ស្វែងយល់ពីទុក្ខកង្វល់ និងដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋ។ ក្នុងវេទិកានេះ ប្រជាពលរដ្ឋបានលើកឡើងនូវសំណូមពរ និងបញ្ហាសំខាន់ៗមួយចំនួន រួមមាន៖ ការស្នើសុំដោះស្រាយវិវាទដីធ្លីជាមួយក្រុមហ៊ុន និងការធ្វើប្លង់កម្មសិទ្ធិដីធ្លី ការកែតម្រូវទិន្នន័យមិនស៊ីគ្នាក្នុងសំបុត្រកំណើត គល់បញ្ជី និងអត្តសញ្ញាណប័ណ្ណ

មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
សួរសុខទុក្ខកុមារា កុមារីដែលមានជម្ងឺគ្រុនឈាម
នយោបាយ

សួរសុខទុក្ខកុមារា កុមារីដែលមានជម្ងឺគ្រុនឈាម

កំពង់ស្ពឺ÷ ថ្ងៃអង្គារ ៦រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ (August 4, 2026) ក្រុមការងារចុះភូមិទៅសួរសុខទុក្ខកុមារា កុមារីដែលមានជម្ងឺគ្រុនឈាម -កុមារី ឈ្មោះ វិចិត្រ ខេមា មានអាយុ៤ឆ្នាំ នៅភូមិទំនប់បាក់ ( មានជំងឺគ្រុនឈាម ) ថវិកាឯកឧត្តម ប្រធាន ឈួរ សុបញ្ញា ១០០,០០០រៀល លោក សុិន ទិត្យផល្គុន ប្រធានមណ្ឌលភូមិ ថវិកា៥០.០០០រៀល លោកបាន បូរី ៦០.០០០រៀល លោក ហេង សំអាត ៦០,០០០រៀល (ប្រភពគណបក្សប្រជាជនកម្ពុជា ស្រុកសាមគ្គីមុន្នីជ័យ)

មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
សួរសុខទុក្ខកុមារា កុមារីដែលមានជម្ងឺគ្រុនឈាម
នយោបាយ

សួរសុខទុក្ខកុមារា កុមារីដែលមានជម្ងឺគ្រុនឈាម

កំពង់ស្ពឺ÷ ថ្ងៃអង្គារ ៦រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦(August 4, 2026) ក្រុមការងារចុះភូមិទៅសួរសុខទុក្ខកុមារា កុមារីដែលមានជម្ងឺគ្រុនឈាម -កុមារ ឈ្មោះ ហ៊ាន រតនៈ អាយុ៨ឆ្នាំ នៅភូមិត្រពាំងរុន ( មានជំងឺគ្រុនឈាម ) ថវិកាឯកឧត្តមប្រធាន ឈួរ សុបញ្ញា ១០០,០០០រៀល -លោក សុិន ទិត្យផល្គុន ប្រធានមណ្ឌលភូមិ ថវិកា៥០,០០០រៀល -លោក បាន បូរី បានឧបត្ថម្ភថវិកា ១០,០០០រៀល លោក ហេង សំអាត បានឧបត្ថម្ភថវិកាចំនួន២០,០០០រៀល ឲ្យក្រុមគ្រួសារ ដើម្បីទុកព្យាបាលជំងឺដ៏កាចសាហាវនេះផងដែរ។

មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត